តើលោកអ្នកធ្លាប់បរិភោគអាហារនៅក្នុងបង្គន់ដែរឬទេ? តើអ្នកគិតថាចង់សាកល្បងបរិភោគអាហារដែលដាក់នៅលើចានបង្គន់ ដែរឬទេ?
នេះគឺជាភោជនីយដ្ឋានតែមួយគត់ ដែលបានបើកជាផ្លូវការកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៣ នៅក្នុងទីក្រុង Taiyuan ខេត្ត Shanxi ប្រទេសចិន។
ភោជនីយដ្ឋាននេះផងដែរ បានទាក់ទាញភ្ញៀវមកបរិភោគអាហារពេលល្ងាចយ៉ាងច្រើនកុះករស្ទើរតែគ្មានកន្លែងសម្រាប់អង្គុយ។ គ្រឿងសង្ហារឹមនៅក្នុងហាងមានដូចជាកៅអ៊ី ប្រអប់ដាក់ក្រដាស់ជូតមាត់ ចានសម្រាប់ដាក់អាហារ និងសម្ភារៈផ្សេងៗទៀត បានធ្វើឡើងតាមរចនាបទបង្គន់ទាំងអស់។ ភោជនីយដ្ឋាននេះត្រូវបានរចនាឡើងដូចជានឹងបន្ទប់ទឹកផ្កាឈូក ជាមួយនឹងក្រដាសបង្គន់មួយដុំ។
អតិថិជននៅក្នុងហាងនោះត្រូវអង្គុយនៅលើកៅអ៊ីដែលមានរាងដូចជាបង្គន់តែម្តង ហើយម្ហូបអាហារត្រូវដាក់នៅក្នុងចានដែលមានរាងដូចជាអាងទឹក។
ទន្ទឹមនឹងនោះផងដែរ ក៏នៅមានភោជនីយដ្ឋានប្លែកៗផ្សេងទៀតដូចជា ភោជនីយដ្ឋានកុងហ្វូ និងភោជនីយដ្ឋានការ៉ាតតេជាដើម៕
https://i1272.photobucket.com/albums/y389/domneng/1378801309989_zps3da7a212.jpg
https://i1272.photobucket.com/albums/y389/domneng/1378801309996_zpscc37ef7a.jpg
https://i1272.photobucket.com/albums/y389/domneng/1378801310000_zpseddcd1ff.jpg
https://i1272.photobucket.com/albums/y389/domneng/1378801310003_zps7baaee2b.jpg
https://i1272.photobucket.com/albums/y389/domneng/1378801310006_zps72a885ab.jpg
https://i1272.photobucket.com/albums/y389/domneng/1378801310009_zps432952f7.jpg
https://i1272.photobucket.com/albums/y389/domneng/1378801310011_zps04e3bf33.jpg
មតិយោបល់