កំពង់ធំៈ នៅវេលាម៉ោង ៦និង៣០នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានករណីឃាតកម្ម។
ជនរងគ្រោះឈ្មោះ ស្រ៊ុន ចន្ទ្រា ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ បើកបន្ទប់ព្យាបាលជំងឺទូទៅ ត្រូវជនសង្ស័យកាប់ចំកក្រោមត្រចៀក បណ្ដាលឲ្យស្លាប់រួចយកសព ទៅបោះចោលក្នុងទឹកស្រះ។
ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។
ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំពោះប្ដីជនរងគ្រោះ និងឪពុកក្មេក ត្រូវបានកម្លាំងនគរបាលស្រុក នាំខ្លួនទៅសាកសួរនៅអធិការដ្ឋាន៕
មតិយោបល់