ព័ត៌មានជាតិ

កំណប់តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ ត្រូវបាន​រកឃើញ​ដោយ​គ្រូ​សារ​មួយ​

​យោងតាម​គេហទំព័រ​សារព័ត៌មាន MSN បានឲ្យដឹងថា កាលពីដើម​ខែ​កញ្ញានេះ មាន គ្រួសារ​មួយ​ដែល​រស់នៅ​ក្នង​រដ្ឋ Florida បាន​ចំណាយពេល​យ៉ាង​យូរ​ដើម្បី​តាម​ប្រមាញ​កំណប់​ប្រវត្តិសាស្ត្រ​មួយ ដែល​តាម​ការ​បាន់​ប្រមាណ​មានតម្លៃ ៣០​ម៉ឺន​ដុល្លារ​អាមេរិក នៅក្នុង​មហាសមុទ្រ Atlantic​។​

Brent Brishen មក​ពី​ក្រុមហ៊ុន 1715 Fleet-Queens Jewels LLC បានឲ្យដឹងថា Rick និង Lisa Schmitt ព្រមទាំង​កូនៗ​របស់​គេ​ទាំង​ពីរ​នាក់ Hillary និង Eric បាន​រកឃើញ​បន្ដោង​មាស និង​កា​សមាស​ជាច្រើន​ប្រអប់​មួយ Atlantic​។ ទ្រព្យសម្បត្តិ​ទាំង​នេះ​គឺ​បានមកពី​ការ​លិច​នាវា​ចំនួន​ប្រមាន ១១​គ្រឿង ដោយ​ខ្យល់ព្យុះ ដែល​ធ្វើដំណើរ​ចេញពី Florida ទៅកាន់​ប្រទេស ប្រទេស​អេ​ស្ប៉ា​ញ​។ ទ្រព្យសម្បត្តិ​សរុប​ដែល​បាន​លិច​ជាមួយ​នាវា​ទាំងអស់នោះ​មាន​តម្លៃ​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ​អាមេរិក​។​

​កន្លងមក ទ្រព្យសម្បតិ្ត​ទាំងនោះ​ត្រូវបាន​រក​ឃើញ​មក​វិញ ដែល​គិត​ជា​ទឹកប្រាក់​ចំនួន ១៧៥​លាន​ដុល្លារ​អាមេរិក ហើយ​បច្ចុប្បន្ន​កំពុងតែ​រុករក​បន្តទៀត​នៅពេល​បច្ចុប្បន្ន​នេះ​។​

​នៅក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​និង​រដ្ឋ Florida កំណប់​នឹង​ត្រូវ​បាន​ដាក់​ចូល​ទៅក្នុង​ឃាំង​នៃ​តុលាការ​សហរដ្ឋអាមេរិក​ខាងត្បូង​រដ្ឋ Florida នៅក្នុង​ស្រុក​នេះ​។ រដ្ឋ Florida នឹង​ត្រូវបាន​អនុញ្ញាតឲ្យយ​កកម្មសិទ្ធិ​រហូតដល់​ទៅ​២០​ភាគរយ នៃ​ការស្វែងរក​ការ​សម្រាប់​ការបង្ហាញ​នៅក្នុង​សារមន្ទីរ​របស់​រដ្ឋ ហើយ​នៅសល់​នឹង​ត្រូវបាន​បំបែក​រវាង​ក្រុមហ៊ុន Brisben និង​គ្រួសារ Schmitt៕

1378299033491_548_21ynXG64Pfgq1_0_0_h353_w628_m6_otrue_lfalse

មតិយោបល់