តើនរណាជាអ្នកមានសំណាង ដែលអាចក្លាយជាម្ចាស់រថយន្ត មុជក្រោមទឹក របស់ James Bond ទៅ ?
រថយន្តមុជទឹករបស់ Jqames Bond ត្រូវបានគេប្រើប្រាស់ ក្នុងភាពយន្ត ត្រូវបានគេដាក់លក់ និងដេញថ្លៃ នៅ RM នាទីក្រុង ឡុងដ៍ ។រថយន្តមុជក្រោមទឹកពណ៌ស មានឈ្មោះថា Lotus Esprit និងត្រូវបានគេស្គាល់ ថា ជា Wet Nellie ដែលត្រូវបានផ្លាស់ប្តូររាងទៅជា រថយន្តមុជក្រោមទឹក ក្នុងរឿង Mr. Bond នៅឆ្នាំ ១៩៩៧ ក្រោមចំណងជើងថា The Spy Who Loved Me ដែលសម្តែងដោយ Roger Moore ជា 007 ។
ការដាក់ដេញថ្លៃរថយន្តនេះដែរ ដោយចាប់ពី ១៥.៦០០០ ដុល្លារ ដែលកំពុងផ្សាយបន្តផ្ទាល់នៅលើ អ៊ីនធឺណេត។រថយន្តនេះដែរត្រូវបានគេរំពឹងទុកនឹងលក់ពី ១ លានដុល្លារ ទៅ ១ លាន កន្លះ ដុល្លារ ។ រថយន្តមុជក្រោមទឹកនេះដែរ ត្រូវបានស្ថាបនាឡើង ដោយ Perry Oceanographic នៅ ផ្លរីដា ដែលតម្លៃដើមវា គឺ ១ សែនដុល្លារ។
លោក Max Girardo ដែលជាអ្នកគ្រប់គ្រង ក្រុមហ៊ុន RM បាននិយាយថា រថយន្តមុជក្នុងទឹកនេះដែរ ជារថយន្ត ដែលល្បីមួយ ដែលកំពុងដាក់លក់ជាសាធារណៈ។
សម្រាប់រថយន្តផ្សេងទៀត ដែលបានដាក់លក់នៅទីសាធារណៈ នៅ Aston Martin DB5 លក់ក្នុងតម្លៃ ៤,៥ លានដុល្លារកន្លះ ដែលជារថយន្ត ដែលប្រើប្រាស់ក្នុងរឿង James Bond ក្រោមចំណងជើង Goldfinger and Thunderball កាលពីឆ្នាំ ២០១០ ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/JamesBond4_zps72ba40f5.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/JamesBond3_zps1afd6508.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/JamesBond2_zps344e0145.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/Lujan%20Zoo/JamesBond1_zpsc6e0c565.jpg
មតិយោបល់