ព័ត៌មានជាតិ

មន្ត្រីគយឃាត់រថយន្តស៊េរីទំនើប អត់ស្លាកលេខ បើកដោយជនជាតិចិន

ព្រះសីហនុៈ មន្ត្រីគយដឹកនាំដោយ លោក ញឹម សុខសំណាង អនុប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ឃាត់ រថយន្ត០១គឿងម៉ាកALPHARD ចង្កូតឆ្វេង(អត់ស្លាកលេខ) បើកបរដោយជនជាតិចិន ត្រង់ចំណុចស្តុប៣៣៣ ក្នុងក្រុងព្រះសីហនុ នៅថ្ងៃត្រង់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។

បច្ចុប្បន្នរថយន្តយកមករក្សាទុក នៅសាខាគយនឹងរដ្ឋាករខេត្តព្រះសីហនុ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់