ក្រុមកម្មកររបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Co បានបញ្ចប់ការធ្វើកូដកម្ម បន្ទាប់ពីក្រុមហ៊ុនយល់ព្រមដំឡើងប្រាក់ខែដល់កម្មករទាំងអស់។
សហជីពកម្មកររបស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានឲ្យដឹងថា ក្រុមហ៊ុនបានយល់ព្រមដំឡើង ៥,១ភាគរយនៃប្រាក់ខែរបស់កម្មករម្នាក់ៗ ដែលនៅក្នុងនោះ កម្មករទាំងអស់មានចំនួន ៤៦.០០០នាក់បានសម្រេចយល់ព្រមទទួលយកកិច្ចព្រមព្រៀងមួយនេះ។
គួរបញ្ជាក់ផងដែរថា ការធ្វើកូដកម្មរយៈពេលជាង ៣សប្ដាហ៍នេះ បានធ្វើឲ្យក្រុមហ៊ុនផលិតរថយន្ត Hyundai Motor Co ខាងបង់ទឹកប្រាក់ប្រមាណជា ៩២១លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg៕
មតិយោបល់