ព័ត៌មានជាតិ

មេភូមិទះកំផ្លៀងស្រ្តីមា្នក់ ព្រោះរឿងទារលុយថ្លៃ ក្របីស៊ីស្រូវ

ព្រៃវែងៈ ក្របីលោកមេភូមិស៊ីស្រូវ ស្រ្តីជា​ម្ចាស់ស្រែទារលុយសងជំងឺចិត្ត ដើម្បី​យកទៅទិញជីបាចស្រូវ ប៉ុន្តែមិនបានលុយ ត្រូវលោកមេភូមិទះកំភ្លៀងទៅវិញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ភូមិ ពោន ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ស្ត្រីរងគ្រោះឈ្មោះ តែម ញ៉ អាយុ៥៣ឆ្នាំ ជាតិខ្មែរមុខរបកសិករ បានរងរបួសជាំមុខ និងជាំដៃពេញខ្លួន ។ ចំណែកជនបង្កឈ្មោះ ជ័យ ជឿន ភេទប្រុស អាយុ៦២ឆ្នាំ ជាតិខ្មែរ មុខរបរជាមេភូមិ។

ស្ត្រីរងគ្រោះបានរៀបរាប់ថា ក្របីលោកមេភូមិបានដើរមកស៊ីស្រូវរបស់គាត់អស់៤ម៉ែត្រ គាត់ក៏ដើរទៅប្រាប់ ប៉ុន្តែមិនជួបប្តី ជួបប្រពន្ធ ហើយប្រពន្ធលោកមេភូមិបាននិយាយថា “ចាំព្រឹកមកយកលុយ៥០០០០រៀលទៅទិញជីចុះខ្ញុំឲ្យ” លុះព្រឹកឡើងគាត់ (ស្រ្តីរងគ្រោះ) មកតាមការណាត់ជួប ពេលមកដល់លោកមេភូមិបានប្រើពាក្យអសីលធម៌ ហើយស្ទុះមកទះកំភ្លៀងម្តងហើយម្តងទៀត គាត់ទ្រាំមិនបានក៏ចាប់ជើងខោ តែត្រូវលោកមេភូមិធាក់ចំពីលើ ពេលនោះបងស្រីគាត់កំពុងចិតបន្លែ បានរត់មកចាប់ចេញ ប៉ុន្តែលោកមេភូមិចោទថា គាត់និងបងស្រី ព្រួតគ្នាធ្វើបាបទៅវិញ។

ស្រ្តីរងគ្រោះបានឲ្យដឹងទៀតថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ គាត់បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ដើម្បីទាមទារជំងឺចិត្ត១៥០,០០០រៀល(មួយលានហាសិបម៉ឺនរៀល) ប៉ុន្តែលោកមេភូមិសងឲ្យ៣០,០០០រៀល(សាមសិបម៉ឺនរៀល)ប៉ុណ្ណោះ៕

https://youtu.be/8ZVcTEETXWc

មតិយោបល់