ព្រះសីហនុៈ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោកយន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត ដែលបានជួយឧបត្ថម្ភ ក្នុងការបំពាក់កាមេរ៉ាឃ្លាំមើលសុវត្ថិភាព ដល់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ (ចំនួន៥៩គ្រឿង) ឲ្យកាន់តែមានភាពងាយស្រួលដល់កងកម្លាំងក្នុងការសង្កេតតាមដានរាល់សកម្មភាពបទល្មើសផ្សេងៗ តាមដងផ្លូវសាធារណៈ ក្នុងទីក្រុងព្រះសីហនុក្នុងគោលបំណង ថែរក្សាការពារសន្តិសុខ សណ្តាប់សុវត្តិភាព ជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាពខ្ពស់ថែមទៀត។
ស្នងការនគរបាលខេត្តសូមបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោកគុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបីមេត្តាជួយបីបាច់ថែរក្សាលោក និងលោកស្រី ព្រមទាំងបុត្រាបុត្រី និងក្រុមគ្រួសារឲ្យទទួលបាននូវសុខភាពល្អ បរិបូរណ៍ អាយុយឺនយូរ សេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ច៕






មតិយោបល់