ព័ត៌មានជាតិ

ការនាំ​ចូល​រថយន្តរ​បស់​វៀតណាម នៅតែ​បន្ត​ធ្លាក់​ចុះ​ក្នុង​ខែ​សីហា

​តួលេខ​សរុប​នៃ​ការ​នាំ​ចូល​រថយន្ត​ក្នុង​ប្រទេស​វៀតណាម បាន​បន្ត​ធ្លាក់ចុះ​នៅក្នុង​ខែ​សីហា ដោយ​បាន​ធ្លាក់​ពី ២.៧០០​គ្រឿងក្នុង​ខែកក្កដា​មក​នៅត្រឹម ២.០០០​គ្រឿង​ក្នុង​ខែ​សីហា​។ នេះ​បើ​យោង​តាម​ស្ថិតិ​ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​។​

​ក្រសួង​បាន​បន្តទៀតថា តួលេខ​នៃ​ការនាំ​ចូល​រថយន្ត​នៅក្នុង​ប្រទេស​វៀតណាម​បាន​ធ្លាក់ចុះ​ខ្លាំង​នៅក្នុង​ខែ​កក្កដា មាន​ចំនួន ២.៧០០​គ្រឿង បើ​ធៀប​ទៅនឹង​ខែ​មិថុនា​មាន​ចំនួន ៤.០០០​គ្រឿង​។​

​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បានបង្ហាញ​ថា ចន្លោះ​ខែឧសភា-មិថុនា តួលេខ​នៃ​ការនាំ​ចូល​កើនឡើង ប៉ុន្តែ​នៅ​ចន្លោះ​ខែកក្កដា-សីហា​បែរជា​ធ្លាក់​ចុះ​ទៅ​វិញ​។ កាលពីដើម​ខែ​មេសា-​ឧសភា វៀតណាម​បាន​នាំ​ចូល​រថយន្ត​ប្រមាណ​ជា ៣.០០០​គ្រឿង និង​កើនឡើង​ដល់ ៤.០០០​គ្រឿង​នៅ​ចុង​ខែ​មិថុនា​។​

​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បាន​ព្យាករ​ទុក​ថា​ទីផ្សារ​រថយន្ត​នៅក្នុង​ប្រទេស​វៀតណាម​នៅតែ​មិន​ស្ថិតស្ថេរ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​យោង​តាម​សេចក្ដី​សារ​ចរ​ពង្រាង​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​បានឲ្យដឹងថា តម្លៃ​នៃ​ការនាំ​ចូល​រថយន្ត​នៅក្នុង​តំបន់​អាស៊ាន​អាច​នឹង​ថយចុះ ព្រោះថា​ការបង់ពន្ធ​ត្រូវបាន​កាត់បន្ថយ​ពី ៦០​ភាគរយ មក​នៅត្រឹម ៥០​ភាគរយ នៅក្នុង​ឆ្នាំ ២០១៤ ហើយ​នៅ​នៅត្រឹម​សូន្យ​នា​ឆ្នាំ ២០១៨​។ នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្នែក​មួយ​នស​ចលនា​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ទស្សនវិស័យ​អួរអាប់​នៃ​ឧស្សាហកម្ម​យានយន្ត​។​

​នៅក្នុង​រយៈពេល ៨​ខែ​ដំបូង​ឆ្នាំ ២០១៣ វៀតណាម​បាន​នាំ​ចូល​រថយន្ត​ប្រមាណ​ជា ២២.០០០​គ្រឿង ដែល​មាន​តម្លៃ​ជាង ៤០៨​លាន​ដុល្លារ​អាមេរិក កើនឡើង ៥,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ កន្លងទៅ​៕

auto

មតិយោបល់