ព្រៃវែងៈ បុរស២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងកង់ និងម៉ូតូកាលពីម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ8 ត្រង់ចំណុចភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។
នៅមុនពេលកើតហេតុ ជនគ្រោះឈ្មោះ យឹម យឿន ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរ ដើរស៊ីឈ្នួលគេ នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែងបានជិះកង់ ពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ក៏ស្រាប់តែត្រូវម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1J-9737 បើកដោយឈ្មោះ កូវ គឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិឫស្សីជុក ឃុំសៀងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បុកកង់ពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកជិះកង់រងរបួសធ្ងន់ និងអ្នកបើកម៉ូតូរងរបួសសន្លប់បាត់ស្មារតី។
ក្រោយពេលកើតហេតុ អ្នកភូមិ និងសមត្ថកិច្ចបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះ រីឯម៉ូតូនិងកង់ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
https://youtu.be/2ji7gQu3dbM
មតិយោបល់