ព័ត៌មានជាតិ

រថយន្តក្រុង ក្រុមហ៊ុន ចាយអ៊ែន របាកាត់ទទឹងគល់ស្ពានអាកាសផ្សារដីហុយ

ភ្នំពេញៈ នេះជាលើកទី២ហើយ សម្រាប់រថយន្តក្រុងបុក របាកាត់ទទឹងគល់ស្ពានអាកាសផ្សារដីហុយ បន្ទាប់ពីស្ពាននេះ បើកឲ្យប្រើប្រាស់បណ្តោះអាសន្ន នៅមុនថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ។

ដោយកាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ បុរសម្នាក់បានបើករថយន្តក្រុង ក្រុមហ៊ុន ចាយអ៊ែន ក្នុងល្បឿនយ៉ាងលឿន ទៅបុករបាកាត់ទទឹងគល់ស្ពានអាកាសផ្សារដីហុយ ធ្លាក់គាបជាប់លើរថយន្តទៅមុខលែងរួច នៅចំណុចមុខមណ្ឌលសុខភាពទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

រថយន្តបង្ក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ AT18 3.0350 ជាស្លាកលេខអាស៊ាន របស់ក្រុម ហ៊ុនចាយ អ៊ែន ជាប្រភេទ រថយន្តក្រុង៤៥កៅអី ពុំមានដឹកភ្ញៀវនោះទេ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញ រថយន្តបង្កបើកបរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច យ៉ាងលឿន ខណៈ មកដល់ចំណុចកើតហេតុ ក៏បុករបាកាត់ទទឹង ហាមឃាត់ រថយន្តធន់ធំឆ្លងកាត់ពេញទំហឹង បណ្តាលឲ្យបាក់របាដែក ធ្លាក់លើរថយន្តគាបជាប់ទៅមុខ លែងរួច តែសំណាងល្អពុំមានអ្នករងរបួសនោះទេ។

ក្រោយមកតៃកុងរថយន្ត បានបើកទ្វារចុះរត់បាត់ស្រមោល ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុករង់ចាំម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់