តើមានមនុស្សប៉ុន្មាននាក់ដែលមិនបាននិយាយថា Apple លែងមានគំនិតច្នៃប្រឌិត និងបាត់ប្រជាប្រិយភាព?
នៅចន្លោះឆ្នាំ ២០០៨-២០១០ ក្រុមហ៊ុន Apple ត្រូវបានគេដាក់កិត្តិនាមឲ្យថា ជាក្រុមហ៊ុនដែលលាក់ការសម្ងាត់បានខ្ពស់ និងជាក្រុមហ៊ុនដែលមានគំនិតច្នៃប្រឌិតថ្មីប្លែកលើសពីក្រុមហ៊ុនផ្សេងៗ។
ក្រោយពី Steve Jobs ទទួលមរណៈភាព ក្រុមហ៊ុន Apple ត្រូវបានគេសង្កេតឃើញថា បានធ្លាក់ប្រជាប្រិយភាពបន្ដិចម្ដងៗ ព្រោះថាការសម្ងាត់ដែលធ្លាប់មាននៅពេលនេះ ត្រូវបានទម្លាយអស់គ្នាសល់ និងមួយវិញទៀតគំនិតច្នៃប្រឌិតថ្មីក៏លែងមានទៀតដែរ។
ចាប់តាំងពី Steve Jobs ស្លាប់ ក្រុមហ៊ុន Apple មិនបានបង្កើតអ្វីឲ្យថ្មីនោះទេ ក្រៅពីកម្មវិធីផែនទី ហើយបើតាមផ្ទៃក្នុងបានឲ្យដឹងថា ផែនទីនោះជាគម្រោងការ ៥ឆ្នាំរបស់ Steve Jobs ពោលគឺមិនមែនជារបស់ Tim Cook នោះទេ។
ក្រឡេកមកមើលបច្ចុប្បន្នភាពនៃក្រុមហ៊ុន Apple វិញ យើងឃើញថា ចាប់តាំងពី iPhone 4S មក Apple គ្មានអ្វីដែលអស្ចារ្យសម្រាប់អតិថិជន និងធ្វើឲ្យគូប្រជែងញញើតនោះទេ ពោលគឺមានតែធ្វើឲ្យអតិថិជនបាក់ទឹកចិត្ត និងធ្វើឲ្យគូប្រជែងកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។
បើនិយាយពីការដឹកនាំរបស់ Tim Cook វិញ ត្រូវបានក្រុមអ្នកតាមដាន និងវិនិយោគមើលឃើញថា សិល្បៈនៃការដឹកនាំរបស់ Cook ចាញ់ Jobs ឆ្ងាយ ជាពិសេសនៅរាល់ពេលដែល Jobs ធ្វើបទបង្ហាញផលិតអ្វីមួយ មហាជន និងក្រុមអ្នកគាំទ្រតែងតែមានអារម្មណ៍ភ្ញាក់ផ្អើល និងរីករាយក្នុងការស្ដាប់ Jobs និយាយ ប៉ុន្តែសម្រាប់ Cook វិញ បែរជាធ្វើឲ្យមហាជនមានការធន់ទ្រាន់ និងនិយាយថា គ្មានអ្វីអស្ចារ្យផង។
ប្រិយមិត្តគ្រប់គ្នាមានដឹងទេ ថាលោក Larry Ellison ដែលជាមហាសេដ្ឋីបច្ចេកវិទ្យា និងជាម្ចាស់ ព្រមទាំងនាយកប្រតិបត្តិ ក្រុមហ៊ុន Oracle បាននិយាយថា លោកខ្លាច និងគោរព Jobs ព្រោះថាគាត់ជាមនុស្សម្នាក់ដែលមានគំនិតច្នៃប្រឌិត និងទេពកោសលខ្ពស់ អ្វីដែលគាត់បង្កើតឡើងគឺជាតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់ ដែលមនុស្សផ្សេងតែងតែនឹកស្មានមិនដល់។ Ellison ក៏បាននិយាយចំៗផងដែរថា Apple អាចនឹងបាត់ប្រជាប្រិយភាពនៅពេលគ្មាន Jobs។
លោក Hartmut Esslinger អ្នករចនាម៉ូដ Mac ឲ្យ Apple និងជាមនុស្សម្នាក់ដែលនៅក្បែរខ្លួន Steve Jobs បាននិយាយថាកាលពីថ្មីៗនេះថា Apple គ្មានគំនិតច្នៃប្រឌិតថ្មីទៀតនោះទេ។
ទាំងនេះគ្រាន់តែជាទស្សនៈមួយចំនួនក្នុងការលើកយកមកបង្ហាញជូនដើម្បីឲ្យយល់ដឹងខ្លះៗអំពីមតិនានាៗជុំវិញក្រុមហ៊ុន Apple ក្រោយពេល Steve Jobs ស្លាប់។
ប្រសិនបើនៅពេលនេះ លោកអ្នកមាន iPhone 5 វិញ តើអ្នកចង់ប្ដូរមកប្រើ iPhone 5S ដែរឬអត់ ទាំងដែលអ្វីៗគ្មានការផ្លាស់ប្ដូរផងនោះ?
មតិយោបល់