ព័ត៌មានជាតិ

ចិន​នឹង​ក្លាយជា​ប្រទេស​ទី​៣​ដែល​ផលិត​ឧស្ម័ន​ធម្មជាតិ​ធំជាងគេ​

ចិន​ត្រូវ​បាន​គេ​រំពឹងទុក​ថា នឹង​ក្លាយជា​ប្រទេស​ផលិត​ឧស្ម័ន​ធម្មជាតិ​ធំ​លំដាប់​ទី​៣​នៅក្នុង​ពិភពលោក​នា​ឆ្នាំ ២០៣៥ នេះ​បើ​យោង​តាម​ព័ត៌មាន​ជា​ផ្លូវការ​របស់​សហភាព​ឧស្ម័ន​អន្តរជាតិ (IGU) បាន​ឲ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងទៅនេះ​។​

Torstein Insreb លេខាធិការ​ទូទៅ​របស់​សហភាព​ឧស្ម័ន​អន្តរជាតិ​បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​ពិ​ព័​រណ៌បំ​ពង់​បង្អូរ​ប្រេង​អន្តរជាតិ និង​ស​ន្និសិទ នៅក្នុង​ខេត្ត Hebei ប្រទេស​ចិន​ ថាចិនត្រូវបានគេរំពឹងទុកថា ជាប្រទេស​ផលិត​ឧស្ម័នធម្ម​ជាតិ​ធំជាងគេទី៣ នៅឆ្នាំ ២០៣៥។​

​ដោយសារ​តម្រូវការ​ដ៏​សម្បើម នឹង​ឃើញ​ពី​សមត្ថភាព​នៃ​ការផលិត​ឧស្ម័ន​ធម្មជាតិ​របស់​ចិន ទើប​សហភាព​ឧស្ម័ន​អន្តរជាតិ​បាន​រំពឹងថា ចិន​នឹង​ឈរ​នៅ​លេខ​រៀង​ទី​៣​នៃ​ប្រទេស​ដែល​ផលិត​ឧស្ម័ន​ធម្មជាតិ​ច្រើនជាងគេ​បន្ទាប់ពី​រុស្ស៊ី និង​សហរដ្ឋអាមេរិក​។​

​ស្ថិតិ​បាន​បង្ហាញថា ទំហំ​នៃ​ការផលិត​ឧស្ម័ន​ធម្មជាតិ​របស់​ចិន បាន​កើនឡើង ៦,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​កន្លងទៅ ដែល​កាលពី​ឆ្នាំ​មុន​មាន​ចំនួន ១០៦,៧​ពាន់​លាន​ម៉ែត្រគូប​៕

china-energy-natural-gas

មតិយោបល់