ក្មេងស្រីម្នាក់មានអាយុ ១២ ឆ្នាំដែលមានពី Arkansas ស្ថិតនៅក្នុងស្ថានភាពសន្លប់ដោយសារកត្តាវេជ្ជសាស្ត្រមួយ បន្ទាប់ពីនាងបានធ្វើកិច្ចសន្យាដើម្បីព្យបាលជំងឺរលាកស្រោមខួរ ឥឡូវនេះនាងមានសុខភាពប្រសើរជាងមុន ហើយអាចត្រឡប់មកផ្ទះជួបជុំគ្រួសារបាន។ នៅក្នុងខែសីហា Kali Hardig បានបង្ហាញសញ្ញាគួរឲ្យកត់សម្គាល់ថានាងមានអារម្មណ៍ធូរស្រាលជាងមុន ដូច្នេះនាងអាចក្រោកឡើងវិញបានបន្ទាប់ពីការសន្លប់ ហើយចាប់ផ្តើមនិយាយម្តងទៀត ប៉ុន្តែ Kali Hardig និយាយបានតែពាក្យសាមញ្ញមួយចំនួនតែប៉ុណ្ណោះ។
អ្នកវិទ្យាសាស្ត្របាននិយាយថា ទោះបីជា Kali Hardig ឥឡូវមានអារម្មណ៍ប្រសើរជាងមុនក៏ដោយ ក៏នាងត្រូវតែព្យាយាមសម្រាប់ពេលវេលាជាច្រើនទៀត ។ ដំណាក់កាលបន្ទាប់ Kali Hardig ត្រូវរៀនម្តងទៀត នូវអ្វីៗដែលសាមញ្ញៗបំផុត ដូចជាការនិយាយ ការដើរ និងការបរិភោគជាដើម។ ប្រភពដដែលបានបន្តទៀតថា ទោះបីជានាងអាចត្រឡប់ទៅសាសាបានពិតមែន តែនាងមិនអាចរៀនពេញម៉ោងបានទេ ចំណែកឯពេលវេលាផ្សេងទៀតគឺផ្តោតសំខាន់ទៅលើសុខភាព និងការធ្វើអ្វីផ្សេងៗរបស់នាងរៀនបន្ថែម។
ជាក់ស្តែង Kali Hardig ជាមនុស្សទីបីក្នុងពិភពលោក ត្រូវគេទទួលស្គាល់ថាអាចរស់រានមានជីវិតបន្ទាប់ពីមានជំងឺរលាកស្រោមខួរ ដែលបង្កឡើងដោយមេរោគប៉ារ៉ាស៊ីតម្យ៉ាង៕
ព័ត៌មានជាតិ
មតិយោបល់