លោកប្រធានាធិបតីភីលីពីនបានថ្លែងសន្ទរកថាមួយកាលពីថ្ងៃសុក្រម្សិលមិញនេះដើម្បីព្រមានដល់ក្រុមប្រឆាំងសាសនាមូស្លីមដែលបានចាប់ចំណាត់ខ្មាំងហើយលោកបានបញ្ជាក់ថារដ្ឋាភិបាលនឹងចាត់វិធានការមួយប្រសិនបើពួកគេនៅបន្តធ្វើឲ្យមានអស្ថេរភាពសន្តិសុខប្រជាពលរដ្ឋតទៅទៀត។
បើយោងតាមរបាយការណ៍ពីសារព័ត៌មាន CNN បានឲ្យដឹងថាលោកប្រធានាធិបតី Benigno Aquino III បានប្រកាសបែបនេះនៅក្នុងឯទីស្នាក់ការកណ្តាលនៃកម្លាំងការពារជាតិប្រទេសនៅក្នុងទីក្រុង Zamboanga ក្រោយការប៉ះទង្គិចគ្នារវាងទាហានរដ្ឋាភិបាលនិងកងកម្លាំងប្រឆាំងដែលពួកគេ ក៏បានចាប់យកចំណាត់ខ្មាំងប្រមាណជា 170 នាក់ទៅជាមួយផង។
លោក Aquino បានមានប្រសាសថាការដែលរដ្ឋាភិបាលមិនទាន់ចាត់វិធានការណាមួយគឺមានព្រំដែនហើយក្រុមកម្លាំងប្រឆាំងមិនគួរឆ្លងឲ្យហួសព្រំដែននោះទេប្រសិនបើមិនដូច្នោះទេយើងនឹងប្រើប្រាស់គ្រប់វិធីដើម្បីរក្សាសន្តិភាពនិងសន្តិសុខជូនប្រជាពលរដ្ឋតាមតែអាចធ្វើទៅបាន៕
https://i1272.photobucket.com/albums/y389/domneng/Air/philippine5_zpsc6249ebf.jpg
https://i1272.photobucket.com/albums/y389/domneng/Air/philippine1_zpsca393b95.jpg
https://i1272.photobucket.com/albums/y389/domneng/Air/philippine4_zps38e76813.jpg
https://i1272.photobucket.com/albums/y389/domneng/Air/philippine3_zps7ef35bef.jpg
មតិយោបល់