- រូបរាង : មិនសំដៅលើរូបសម្ភស្សនោះទេតែវាសំដៅលើការៀបចំខ្លួនរបស់យើងដូចជាខោអាវម៉ូដសក់ពុកម៉ាត់ជាដើម។ជាធម្មតាបើចង់បបួលនាងទៅដើរលេងនោះវាជាកត្តាចម្បងដែលនាងបានយកទៅគិត។
- ជំនាញទំនាក់ទំនងបែបធម្មជាតិ : វាអាចជារបស់ដែលមានតាំងពីកំណើតតែអ្នកខ្លះអាចព្យាយាមរៀនអំពីវាតាមរយៈការអានច្រើននិងស្តាប់ច្រើន។ងាយណាស់ឲ្យនាងចាប់អារម្មណ៍លើអ្នកនៅពេលដែលអ្នកជាមនុស្សពូកែនិយាយចេះបត់បែនប្រធានបទក្នុងការនិយាយជៀសវាងការប្រកែកជាមួយនាងនោះ។
- ប្រើពេលវេលាស្តាប់ឲ្យបានច្រើន : អ្នកខ្លះពូកែនិយាយតែនិយាយច្រើនពេកមិនចេះទប់ខ្លះនិយាយច្រើនពេកមិនទុកឱកាសឲ្យខាងនារីនិយាយខ្លះ។គ្រាន់តែសួរឲ្យនាងឆ្លើយហើយចាំតែស្តាប់នាងឲ្យយល់ពីសាច់រឿងទៅជាការស្រេចព្រោះថានាងនឹងនិយាយរឿងច្រើនទៀតឲ្យអ្នកស្តាប់ជាក់មិនខាន។
- លើកបញ្ហាក្នុងជីវិតមកពិភាក្សា : កុំនិយាយពិភាក្សាគ្នាតែរឿងដែលគួរឲ្យធុញដូចជាលំហាត់មេរៀនជាដើមនៅពេលមានឱកាសក្នុងការនិយាយលេងជាមួយនាងតែគួរឆ្លៀតសួរនាងពីស្ថានភាពប្រចាំថ្ងៃសុខទុក្ខគ្រួសារឬផែនការអនាគតវិញល្អជាង។
- ធ្វើអ្វីដែលជាខ្លួនយើង : ក្នុងការធ្វើឲ្យនាមជាមិត្តភ័ក្តក្លាយជាស្នេហាអ្នកមិនត្រូវលាក់បាំងឬព្យាយាមធ្វើអ្វីដែលមិនមែនជារបស់ដែលចូលចិត្តធ្វើអ្នកមិនចង់ធ្វើនោះទេតែគួរតែស្វែងរកឱកាសដើម្បីបញ្ចេញពីអ្វីដែលខ្លួនខ្លាំងដូចជាបើសិនជាអ្នកពូកែច្រៀងនាំនាងទៅច្រៀងលេងទៅ។
- គួរតែត្រួតពិនិត្យលើការស្លៀកពាក់ : ជាញឹកញយគួរតែប្រើពេលវេលាជាមួយនឹងការស្លៀកពាក់ក្នុងការដែលទៅជួបនាងម្តងៗនោះវាជាកត្តាមួយដ៏ជោគជ័យក្នុងទាក់ទាញយកចំណាប់អារម្មណ៍របស់នាងបន្ថែម។
- ធ្វើខ្លួនជាមនុស្សដែលស្រស់ស្រាយ : តែងតែមានភាពវិជ្ជមានលើអ្វីៗដែលមាននិងកើតឡើងជុំវិញខ្លួននៅពេលដែលនាងនៅក្បែរតែប្រយ័ត្នណាកុំធ្វើឲ្យហួសហេតុពេក។
– ចុងក្រោយជារឿងលំបាកបំផុតព្រោះថាវាជាចំណុចចុងក្រោយនៃលទ្ធផលដែលអ្នកចង់បានពីនាងថាតើនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍ឬហើយយ៉ាងណានោះ។ជាពេលវេលាដែលអ្នកគិតថាត្រឹមត្រូវក្នុងការនិយាយពាក្យពិតដែលគួរតែនឹងនិយាយតែត្រូវវិភាគឲ្យច្បាស់ថាគួរឬមិនគួរ។ពិនិត្យមើលចំនុចខាងលើឡើងវិញថាខ្លួនបានធ្វើវាយ៉ាងល្អហើយលទ្ធផលយ៉ាងណា។គួរបញ្ជាក់ថាមកដល់ត្រង់ចំណុចចុងក្រោយនេះចម្លើយអាចវិជ្ជមានឬអវិជ្ជមានបើអ្នកមិនច្បាស់ហើយនាងអាចក្លាយជាសង្សាររបស់អ្នកឬមិនអាចសម្បីតែជាមិត្តដូចមុន។ចឹងគួរតែប្រើពេលវេលាឲ្យយូរបន្តិចគួរតែជារឿងល្អគួរតែធ្វើ៕
https://i1272.photobucket.com/albums/y389/domneng/Air/School1_zps8e834d7d.jpg
https://i1272.photobucket.com/albums/y389/domneng/Air/School2_zps05baa7a3.jpg
https://i1272.photobucket.com/albums/y389/domneng/Air/School3_zps46c74ddc.jpg
https://i1272.photobucket.com/albums/y389/domneng/Air/School4_zps3dc189f0.jpg
មតិយោបល់