ព័ត៌មានជាតិ

ករណីបុរសម្នាក់ត្រូវគោយន្តកន្ត្រៃគៀបនឹងបង្គោលរបងបណ្តាលអោយស្លាប់ នៅស្រុកក្រគរ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរសអ្នកបើកគោយន្ត០១នាក់ បើកគោយន្តថយក្រោយ លើចិញ្ចើមផ្លូវ មិនបានប្រុងប្រយ័ត្នត្រូវគៀបជាមួយនឹងបង្គោលរបង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់នេះ កើតឡើងនៅលើផ្លូវក្រាលគ្រួសក្រហមត្រង់ចំណុចខាងលិចវត្តជីចេះ ស្ថិតនៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញបុរសរងគ្រោះ ឈ្មោះ ខិល សុខា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកគោយន្តកន្ដ្រៃម៉ាក គូបូតាពណ៌ក្រហម ធ្វើចរាចរណ៍ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបើកកោយន្តថយក្រោយ អែបរបងនៅចិញ្ចើមផ្លូវដោយមិនបានប្រយ័ត្ន ជនរងគ្រោះបានត្រូវគោយន្តដែលខ្លួនបើក គៀបនិងបង្គោលរបងបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។
លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កលើដោយសារជនរងគ្រោះ ថយគោយន្តខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យគៀបស្លាប់ បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងគោយន្តកន្រ្តៃ០១គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សាជាបណ្តោះអាសន្ន ៕

មតិយោបល់