ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីបើកបរដោយធ្វេសប្រហែស បណ្តាលឲ្យអ្នកដ៏ទៃរបួស និងក្រោមឥទ្ធិពលគ្រឿងញៀន

កំពង់ចាម: ករណីបើកបរដោយធ្វេសប្រហែសខ្ជីខ្ជារ មិនប្រុងប្រយ័ត្នបណ្តាលឲ្យរបួសអ្នកដទៃ និងបទបើកបរក្រោមឥទ្ធិពលគ្រឿងញៀន ដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បង្រ្កាបកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ត្រូវបាន លោក ប៉ុក សុវណ្ណមុន្នី ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៣១៤ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ សម្រេចឃុំខ្លួនជនជាប់ចោទម្នាក់ ពីបទ បើកបរដោយធ្វេសប្រហែលខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន បណ្តាលឲ្យរបួសអ្នកដទៃ និងបទបើកបរក្រោម ឥទ្ធិពលគ្រឿងញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សូមរំលឹកផងដែរថា៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បង្រ្កាបហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។ ឈ្មោះ លី គឹមលន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ បើកបររថយន្ត ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិថ្មីសែនជ័យ ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ តាមបញ្ញតិមាត្រា៨៣ និងមាត្រា៦៣ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន ៕

មតិយោបល់