កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ ក្រុមហ៊ុន រថយន្ត Mercedes Benz បានបង្ហាញរថយន្តថ្មីសន្លាងរបស់ខ្លួន ដោយផ្អែកមូលដ្ឋានម៉ូដែល E-class នោះគឺ Brabus ដែលធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិរព័រណ៍ IAA ។
រថយន្ត Brabus គឺជារថយន្តរបស់ក្រុមហ៊ុន អាល្លឺម៉ង់ ដែលផ្តោតសំខាន់ទៅលើកំលាំងម៉ាស៊ីន ដោយល្បឿន ពី 0-100kph ក្នុងរយៈពេល 4.7 វិនាទី និងល្បឿនលឿនបំផុតគឺ 305kph ។
ព្រឹត្តិការណ៍ខាងលើ រំពឹងថា នឹងអាចទាញមនុស្សឲ្យចូលរួម ទស្សនារថយន្តថ្មី នេះ ១ លាននាក់ ដែលជាអ្នកស្រលាញ់រថយន្ត មុនបិទកម្មវិធី នៅថ្ងៃទី ២២ ខែ កញ្ញា ខាងមុខ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់