ព័ត៌មានជាតិ

ម្ដាយស្លុតចិត្ត! បាត់កូនអស់បីថ្ងៃ ពេលឃើញក្លាយជាសាកសពទៅហើយ

សៀមរាប: កាលពីវេលាម៉ោង ៦ និង ២៥នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ចងកសម្លាប់ខ្លួន រយ:ពេលបីថ្ងៃទើបរកឃើញ នៅចម្ងាយជាង១០០ម៉ែត្រពីផ្ទះ ស្ថិតភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ស៊ីន ស៊ី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ/ឃុំកើតខាងលើ។

មូលហេតុ៖ ជនរងគ្រោះខឹងម្ដាយយស្ដីបន្ទោស ព្រោះមិនព្រមទៅច្រូវស្រូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យ ឃើញថាជនរងគ្រោះពិតជាចងក.សម្លាប់ខ្លួនប្រាកដមែន មិនពាក់ព័ន្ធករណីផ្សេងឡើយ ព្រមទាំងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់