ព័ត៌មានជាតិ

មេ​ក្រុម Hacker វ័យក្មេង​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​អា​ហ្សង់​ទីន

ប៉ូលិស​នៅ​ប្រទេស​អា​ហ្សង់​ទី​ន​បាន​ចាប់ខ្លួន​មនុស្ស​ម្នាក់ មិន​ស្គាល់​ឈ្មោះ មាន​វ័យ ១៩ ឆ្នាំ ដែល​ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ថា ជា​ប្រធាន​នៃ​ពួក hacker មួយ​។
ក្រសួង​សន្ដិសុខ​បាន​ឲ្យដឹង​កាលពី​ចុង​សប្ដាហ៍​មុន​ថា ជនសង្ស័យ​ដែល​ជា​កូនប្រុស​របស់​វិស្វករ​ម្នាក់ ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ខែ​កក្កដា នៅ​ឯ​ផ្ទះ​របស់​គាត់ នៅក្នុង​តំបន់ Buenos Aires ប្រទេស​អា​ហ្សង់​ទីន​។ បុរស​ម្នាក់​នេះ ត្រូវបាន​គេ​សង្ស័យថា ជា Hack ដែល​បាន​ផ្ទេរប្រាក់ និង​ការលេង​ល្បែងស៊ីសង​តាមរយៈ​អន​ឡា​ញ​។​

​អាជ្ញាធរ​ជឿថា Hacker រូបនេះ ជា​កំពូល Hacker មួយរូប ដែល​មាន​សមត្ថភាព​ខ្ពស់ និង Hack ម្តងៗ ចាប់ពី ៥០.០០០ ដុល្លារ​អាមេរិក ស្មើនឹង ៣៧,០០០ អ៊ឺរ៉ូ ដែល​បាន​ធ្វើឡើង​នៅក្នុង​បន្ទប់ក្រោមដី​នៅក្នុង​ផ្ទះ​របស់​គាត់​។
តាម​របា​ការណ៍​បង្ហាញ​ថា យ៉ាង​ហាច​ណា​ស់មាន Hacker ប្រាំមួយ​នាក់​ផ្សេង​ទៀត ដែល​ប៉ូលិស​បាន​ចាប់ខ្លួន និង​បញ្ចូន​សំណុំរឿង​ទៅ​តុលាការ ដើម្បី​កាត់ទោស​ទៅ​តា​ផ្លូវច្បាប់​៕

407833-hacker

មតិយោបល់