ព័ត៌មានជាតិ

ស្រី​ស្អាត​ប្រើ​ជើង​ជំនួស​ដៃ ដើម្បី​ធ្វើ​អ្វី​គ្រប់​យ៉ាង​

​នារី​វ័យក្មេង​ម្នាក់​បាន​ជាប់​កំណត់ត្រា​នៅក្នុង​សៀវភៅ Guinness បី​ឆ្នាំ​ជាប់ៗ​គ្នា ដោយសារ​តែ​កាយសម្បទា​ដ៏​ទន់​របស់​នាង ដែល​អាច​ពត់​ខ្លួន​យ៉ាង​អស្ចារ្យ​បំផុត​។​

bb

Leilani Franco មកពី​ប្រទេស​អង់គ្លេស​បាន​ប្រាប់ឲ្យដឹង​ថា​នាង​អាច​ដើរ​ជុំវិញ​ប្រទេស​ចិន ដើម្បី​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ និង​ផឹក​តែ ដោយ​ប្រើប្រាស់​ជើង​ដ៏​ប៉ិនប្រសព​របស់​នាង​ដើម្បី​ជំនួសដៃ​ទាំងពីរ​។ Leilani បាន​ចូល​សិក្សា​នៅ​សាលា​សៀក​មួយ​នៃ​ប្រទេស​កាណាដា ហើយ​បាន​ស្វែងយល់ និង​អនុវត្ត​ជំនាញ​ដ៏​ប៉ិនប្រសព្វ​ទាំងអស់​នៅ​ទីនោះ​។​

​បច្ចុប្បន្ន​នាង​កំពុង​ធ្វើការ​ជា​តួឯក នៅក្នុង​ក្រុម​សៀក​មួយ​ដែល​នាង​ចូល​ចិត្ត​ព្រោះ​វា​ទាក់ទង​ទៅនឹង​ជំនាញ​របស់​នាង​ស្រាប់ មិន​តែប៉ុណ្ណាះ Leilani បានចាត់ទុក​ជីវិត​នេះ​ស្រដៀង​ទៅ​នឹង​តារាង Rock ដូចជា​លោក Huffington ដែល​នាង​បាន​ចងចាំ​។ នាង​មាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់ នៅពេល​ដែល​បាន​ជាប់​នៅក្នុង​សៀវភៅ Guinness ព្រោះ​វា​ជាក្តី​ស្រមៃ​របស់​នាង​តាំងពី​នៅ​វ័យ​កុមារភាព​៕

មតិយោបល់