HTC ជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់តៃវ៉ាន់ ដែលបច្ចុប្បន្នកំពុងតែដុតដៃដុតជើងក្នុងការដណ្ដើមយកទីផ្សារស្មាតហ្វូនពីក្រុមហ៊ុន Apple និង Samsung ប៉ុន្តែក្រុមហ៊ុនមួយនេះហាក់ដូចជាមិនទាន់ទទួលបានដំណឹងល្អសោះ។
នៅមុននេះ HTC បានប្រកាសថា លោក Peter Chou នាយកប្រតិបត្តិបានលាឈប់ ដោយឡែកនៅពេលវិញ ស្រាប់តែឮព័ត៌មានថា បានកាត់បន្ថយបុគ្គលិកប្រមាណជា ២០ភាគរយនៅក្រុមហ៊ុនដែលមានទីតាំងនៅអាមេរិក។
យោងតាមសារព័ត៌មាន Phone Arena បានឲ្យដឹងថា នៅក្នុងក្រុមហ៊ុន HTC America មានបុគ្គលិកសរុបប្រមាណជា ១៥០នាក់ ហើយបើយោងតាមប្រភពផ្ទៃក្នុងបានឲ្យដឹងថា បុគ្គលិកចំនួន ២០ភាគរយ ស្មើនឹង ៣០នាក់ត្រូវបានកាត់បន្ថយ។
ព័ត៌មាននេះ អាចជាការពិតព្រោះថា លោក Jason Markenzie ប្រធានក្រុមហ៊ុន HTC America បាននិយាយថា ការកាត់បន្ថយបុគ្គលិកគឺជារឿងត្រឹមត្រូវមួយដែលក្រុមហ៊ុនភាគច្រើនតែងតែធ្វើឡើង ដើម្បីសន្សំសំចៃ៕
មតិយោបល់