ព័ត៌មានជាតិ

ចិន​ចំណាយ ១៣,០៧​ពាន់​លាន​$ ​ក្នុងកា​រុករក​ប្រេង និង​ឧស្ម័ន​ក្នុង​ឆ្នាំ ២០១៣

​ការវិនិយោគ​របស់​ចិន​ក្នុង​ការរុករក​ធនធាន​ធម្មជាតិ​ប្រេង និង​ឧស្ម័ន ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ចំណាយ​អស់​ប្រមាណ​ជាង ៨០​ពាន់​លាន​យន់ ស្មើនឹង ១៣,០៧​ពាន់​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ ២០១៣​។ នេះ​បើ​យោង​តាម​ក្រសួង​ដីធ្លី និង​ធនធាន​។​

​ការវិនិយោគ​បែបនេះ​បាន​ការកើនឡើង​ឥត​ឈប់​ឈរ​នៅ​ក្នុង​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ ខណៈ​ដែល​ប្រទេស​ចិន​ចង់​ធ្វើ​ការកាត់បន្ថយ​ទៅលើ​ការពឹង​អាស្រ័យ​លើ​ការ​នាំចូល និង​ការធានា​បាន​នូវ​សន្ដិសុខ​នៃ​ការផ្គត់ផ្គង់​ថាមពល​។​

​តួលេខ​របស់​ក្រសួង​ដីធ្លី និង​ធនធាន​បាន​បង្ហាញ​ឲ្យដឹង​ថា​ប្រាក់​ចំណាយ​លើ​ការរុករក​ប្រេង និង​ឧស្ម័ន​បាន​កើនឡើង​ពី ១៩​ពាន់​លាន​យន់​នៅក្នុង​ឆ្នាំ ២០០២ រហូតដល់ ៦៧,៣​ពាន់​លាន​យន់​ក្នុង​ឆ្នាំ ២០១១​។​

​នៅក្នុង​ចន្លោះ​ឆ្នាំ ២០០៨-២០១១ មាន​ប្រេង​ចំនួន​ជាង ៥​ពាន់​លាន​តោន និង​ឧស្ម័ន​ធម្ម​ជាំតិ​ចំនួន ២,៦​ពាន់​ពាន់​លាន​ម៉ែត្រគូប​ត្រូវបាន​រកឃើញ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា សហភាព​ឧស្ម័ន​អន្តរជាតិ បាន​រំពឹងទុក​ថា នៅ​ឆ្នាំ ២០៣៥ ចិន​នឹង​ក្លាយជា​ប្រទេស​ផលិត​ឧស្ម័ន​ធម្មជាតិ​ធំជាងគេ​លំដាប់​៣​នៅក្នុង​ពិភពលោក​៕

br-oilrig

ព័ត៌មានផ្សេងទៀត៖ ចិន​នឹង​ក្លាយជា​ប្រទេស​ទី​៣​ដែល​ផលិត​ឧស្ម័ន​ធម្មជាតិ​ធំជាងគេ

មតិយោបល់