អ្នកជំនាញខាងផ្លូវភេទនៅក្នុងប្រទេសចិនបានឲ្យដឹងថាសិស្សនិស្សិតនៅចិន មិនមានចំណេះដឹងច្រើននោះទេ អំពីសុវត្ថិភាពនៅពេលរួមភេទ ហើយគ្រូរបស់គេក៏កំពុងព្រួយបារម្ភផងដែរ លើការសម្រេចដ៏អាក្រក់ ទាំងនេះឪពុកម្តាយរបស់ពួកគេក៏ព្រួយបារម្ភផងដែរ។
របាយការណ៍ ដែលបានចេញ ផ្សាយ នៅក្នុងពិធីបុណ្យ 9th Guangzhou Sex Culture Festival ក្នុងខេត្ត ហ្កាងដុង បានឲ្យដឹងថា មានសិស្ស ប្រហែលជា ៣ ភាគរយ នៃសិស្សសាលាវ័យក្មេង បានរួមភេទជាមួយនឹងគ្នា។
ក្នុងចំណោម សិស្សទាំងនោះ ជិត ១៤ ភាគរយដែលមិនបានចាត់វិធានការ ពន្យាកំណើត ណាមួយនោះទេ នេះបើតាមប្រភពព័ត៌មាន Shanghai Daily ។
របាយការណ៍ខាងលើ នេះបានផ្អែកទៅលើ ការស្ទង់មតិ សិស្សសាលា ជាង ១០០០ នាក់ ដែលសិក្សានៅក្នុងខេត្ត ហ្កាងដុង ។ ម្យ៉ាងវិញទៀត សិស្សសាលា ជាង ៣០ភាគរយ ដែលបាននិយាយថា ពួកគេបានរួមភេទ មុនព្រមព្រៀងរៀបការ។
ក្នុងបទសម្ភាស ជាង ៣៥ ភាគរយ បាននិយាយថា ពួកគេមិនដែលបានទទួលការអប់រំការរួមភេទ ណាមួយនោះទេ។ ក្នុងនោះ ពួកគេរៀនសិច តាមរយៈពួកម៉ាករបស់គេ ខណៈដែល ១១ ភាគរយ បាននិយាយថា គេដឹងអំពីសិច តាមរយៈ គេហទំព័រ ៕
មតិយោបល់