ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្លែក​មែន ! ការ​បញ្ជល់​ឆ្កែ​ឲ្យ​ខាំ​គ្នា​រង​​ការរិះគន់​ពី​​អ្នក​លេង​​ហ្វេ​សប៊ុក​

​ការ​បញ្ជល់ មាន់ ដំរី ក្របី គោ ត្រី​ក្រឹម សុទ្ធតែ​ជា​ល្បែង​ដែលមាន​យូរណាស់​មកហើយ ហើយក៏​ជា​ល្បែង​ដែល​ពេញនិយម​ផង​ដែរ ។ សម្រាប់​មាន់​ដែល​ជា​ល្បែង​បញ្ជល់មាន​ប្រជាប្រិយភាព​នៅពេល​បច្ចុប្បន្ន​ប៉ុន្តែ​ក៏​ត្រូវ​បាន​ហាមឃាត់​ពី​រដ្ឋាភិបាល​ផង​ដែរ ។ ល្បែង​បញ្ជល់មាន់ គឺ​ប្រើប្រាស់​ខ្នាយ របស់​ខ្លូន ឬ​ខ្នាយ​ត ដើម្បី​បំបាក់​គូសត្រូវ​របស់​ខ្លួន ក្នុង​សង្វៀន ។ ដោយឡែក​អ្វីដែល​ប្លែក ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​ពី អ្នកលេង​លើ​អន​ឡាញ ជាពិសេស​ហ្វេ​សប៊ុក​បាន​ចែកចាយ​វីដេអូ​មួយទៀត​នោះ​គឺ​ការ​បញ្ជល់ ឆ្កែ ។ ការ​បញ្ជល់​ឆ្កែ ជាធម្មតា​គឺ​ប្រើប្រាស់​ចង្កោម ដ៏​មុត​ស្រួច​របស់ខ្លួន និង​កំលាំង ដែល​ខ្លួន​មាន​ធ្វើ​យ៉ាងណា​បំបាក់​សត្រូវ​មន​ខុស​ពី​មាន់ និង​ក្របី គោ ដែល​ប្រើប្រាស់​ស្នឹង​នោះទេ​។ ទោះជា​យ៉ាងណា​វីដេអូ​ឃ្លិប​មួយ​នេះ​គេ​មិនដឹងថា ជា​វីដេអូ​ចេញ​ពី​ប្រភព​ណា​ឲ្យ​ច្បាស់ គ្រាន់តែ​ដឹងថា មិនមែន​ជា​វីដេអូ​ឃ្លិប​ស្ថិតនៅ​កម្ពុជា ដោយទទួលបានការ​រិះគន់ពីអ្នកលេ​ង​លើហ្វេសប៊ុកផងដែរថា កំពុង​ធ្វើបាប​ដល់សត្វ​ឆ្កែ​ ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​៖​

មតិយោបល់