ព័ត៌មានជាតិ

ការចំណាយ​លើ​ការ​ព្យាបាល​នៅ​ចិន​កើនឡើង​ខ្ពស់​

​តម្លៃ​ជា​មធ្យម​នៃ​ការព្យាបាល ពិគ្រោះ​ពិនិត្យ​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​សាធារណៈ ឬ​មន្ទីរពេទ្យ​ឯកជន​បាន​កើន​ឡើង​ជាង ៥​ភាគរយ នៅក្នុង​រយៈពេល ៧​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៣​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​មន្ត្រី​សុខ​ភាព​ចិន​។​

​ថ្លៃ​ព្យាបាល ពិនិត្យ​ពិគ្រោះ​ជំងឺ​នៅ​តាម​មន្ទីរ​ឯកជន​លំដាប់​ខ្ពស់​គិត​ជា​មធ្យម​ប្រមាណ​ជាង ២៥៣​យន់ ស្មើនឹង ៤២​ដុល្លារ​អាមេរិក ក្នុង​មួយ​នាក់ ដែល​កើនឡើង ៥,៩​ភាគរយ​បើ​ធៀប​នឹង​មុន ពោល​គឺ​លើ​ពី​កម្រិត​អតិផរណា ៣,៤​ភាគរយ​។ នេះ​បើ​យោង​តាម​ស្ថិតិ​ដែល​ផ្ដល់ឲ្យ​ពី​គណកម្មាធិការ​សុខភាព​ជាតិ និង​ផែនការ​គ្រួសារ​។​

​ស្របពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ស​ន្ទ​ស្សន៍​នៃ​តម្លៃ​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ជា​កូនសោរ​សំខាន់​ក្នុងការ​វាស់​កម្រិត​អតិផរណា​បាន​កើនឡើង​ត្រឹមតែ ២,៥​ភាគរយ​ប៉ុណ្ណោះ នៅ​ចន្លោះ​ខែ​មករា​-​សីហា​។​

​ការចំណាយ​ទៅលើ​ការព្យាបាល និង​ពិគ្រោះ​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​កម្រិត​មធ្យម​វិញ មានតម្លៃ​ប្រមាណ ១៦៦​យន់​ក្នុង​មួយ​នាក់ កើនឡើង ៦,៣​ភាគរយ ធៀប​នឹង​ឆ្នាំមុន ឬ​លើស​ពី​ម​ក្រិត​អតិផរណា ៣,៨​ភាគរយ​។​

​នៅក្នុង​ចន្លោះ​ខែ​កម​រា​-​កក្កដា ឆ្នាំនេះ មាន​មនុស្ស​ប្រមាណ​ជា ៤,០៤​ពាន់​លាន​នាក់​បាន​មកជួប​វេជ្ជបណ្ឌិត ដើម្បី​ពិគ្រោះ និង​ពិនិត្យ​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​ចិន ដែល​កើនឡើង ៧,៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​៕

china-hospital

មតិយោបល់