ព័ត៌មានជាតិ

Man UTD ចង់ដោះដូរកីឡាករម្នាក់ជាមួយនឹង McGinn របស់ Aston Villa

បរទេស៖ The Telegraph ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានដាក់ផែនការថ្មីមួយដើម្បីអាចធ្វើការដោះដូរកីឡាករខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Aston Villa ម្នាក់មកចូលរួមក្លឹបនាពេលខាងមុខ។

កីឡាករ John McGinn នឹងក្លាយទៅជាផែនការបន្ទាប់របស់ក្លឹបខណ:ដែលខ្លួនក៏បានត្រៀមយកកីឡាករម្នាក់ទៅធ្វើការដោះដូរផងដែរនោះគឺជាកីឡាករខ្សែប្រយុទ្ធ Martial តែងតែធ្លាប់បានបញ្ជាក់ប្រាប់ក្លឹបជាយូរមកហើយថាចង់ចាកចេញពី Old Trafford។

ប្រធានផ្នែកបច្ចេកទេសរបស់ក្លឹបលោក Darren Fletcher តែងតែបានលើកឡើងអំពីសមត្ថភាពដ៏អស្ចារ្យរបស់កីឡាករ McGinn វ័យ២៧ឆ្នាំរូបនេះហើយជឿជាក់ថាការដោះដូរនឹងអាចធ្វើឡើងនៅក្នុងរដូវក្តៅខាងមុខ៕

មតិយោបល់