ព័ត៌មានជាតិ

ភ្លៀង​ខ្លាំង​និង​ព្យុះ​ព្រិល​បាន​ធ្វើឲ្យ​មនុស្ស 7 នាក់​ស្លាប់​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​

យ៉ាងហោចណាស់​ក៏​មាន​មនុស្ស 7 នាក់​ដែល​បាន​ស្លាប់​ហើយ​ជា​ច្រើន​នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​ក្រោយ​គ្រោះមហន្តរាយធម្មជាតិ​ធ្លាក់ភ្លៀង​ខ្លាំង​និង​ព្យុះ​ព្រិល​ផង​ដែល​បាន​បោកបក់​ទៅ​ប៉ះ​នឹង​ខេត្ត Gansu ភាគ​ពាយព្យ​ប្រទេស​ចិន​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​។​
rain
​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ខ្លាំង​ចាប់ពី​ម៉ោង 7 យប់​ដល់ 11 យប់​ថ្ងៃ​ច័ន្ទ​ដោយ​បាន​ធ្វើឲ្យ​មនុស្ស 26 នាក់​រង​របួស​និង 20,000 នាក់​ត្រូវបាន​ប៉ះពាល់​ហើយ​ផ្ទះ​ជាង 213 ខ្នង​ត្រូវបាន​រលំ​។​ភ្លៀង​បាន​បង្ក​ជា​ទឹកជំនន់​ការហូរ​ដី​ភក់​នៅក្នុង​ខេត្ត​ហើយ​បាន​ធ្វើ​ផ្លូវ​ជាតិ​មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​។​ក្រុម​ការងារ​ជួយ​សង្គ្រោះ​នៅ​បន្ត​ការងារ​របស់​ខ្លួន​នៅឡើយ​មកទល់នឹង​ពេលនេះ​ហើយ​ក៏​បាន​តែ​កំពុងតែ​គណនា​ចំនួន​នៃ​ការបាត់បង់​ដោយ​គ្រោះមហន្តរាយធម្មជាតិ​នេះដែរ​៕​

មតិយោបល់