ព័ត៌មានជាតិ

មិន​គួរឲ្យ​ជឿ​ពស់​ត្រាំ​ក្នុង​ដប​ស្រា ៣ ខែ ហក់​ខាំ​ដៃ​

​យោងតាម​ប្រភព​ព័ត៌មាន orange.co.uk បាន​ចុះ​ឲ្យដឹងថា ស្ត្រី​ម្នាក់​ស្ថិត​នៅ​ភាគ​ខាងជើង ប្រទេស​ចិន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ បន្ទាប់​ពិ​នាង​ត្រូវ​បាន​ពស់​ដែល​ត្រាំ​ក្នុង​ដប់​ស្រា​រយៈពេល ៣ ខែ បាន​ហក់លោត​ចេញពី​ដប មក​ខាំ​ដៃ​របស់​នាង​។​
snake_wine__rex
​រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះដែរ បាន​កើតឡើង បន្ទាប់​ពី នាង Liu ដែល​មកពី Shuangcheng ខេត្ត Heilongjiang បាន​បើក​គំរប​ដប ដើម្បី​បន្ថែម​ស្រា ។ បើ​តាម​របាយការណ៍រ​បស់ Global Times បានឲ្យដឹងថា សត្វ​ពស់​មួយ​ក្បាល​ដែល​ត្រាំ​ក្នុង​ដប បាន​ហក់​វាយប្រហារ​ដៃ​នាង របួស​ធ្ងន់ធ្ងរ បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ជាបន្ទាន់​។​នាង Liu បានឲ្យដឹងថា នាង​បាន​ទិញ​សត្វ​ពស់​ដែល​មាន​ជីវិត កាលពី​ខែ មិថុនា ហើយ​ដាក់​វា​បញ្ចូល​ដប ស្រា ដើម្បី​បង្កើត​ស្រាពស់​ព្យាបាល​ជំងឺ សន្លាក់ឆ្អឹង​របស់​នាង​។​

បញ្ជាក់​ផង​ដែរ​ថា ភាគច្រើន​ស្រាថ្នាំ​នៅក្នុង​ប្រទេស​ចិន ច្រើន​ត្រាំ​ទៅ​ដោយ​សត្វ​មាន​ពឹ​ស​ដូច​ជា ពស់​វែក និង​សត្វ​មាន​ពឹង​ផ្សេងៗ ទៀត ជាមួយនឹងឧ​សថធម្ម​ជាតិ ដែល​ធ្វើឲ្យ​ខ្លួន​មាន​សុខភាព​ល្អ​ប្រសើរ​៕

មតិយោបល់