ព័ត៌មានជាតិ

រថយន្ត 3 ប្រភេទ​ដែល​នឹង​ត្រូវ​លែង​មាន​វត្តមាន​នៅ​អាមេរិក​នា​ឆ្នាំ 2020

​យោងតាម​ប្រភព​ព័ត៌មាន​របស់ fool ការជ្រើសរើស​យក​រថ​យន្ត​មក​ប្រើប្រាស់​របស់​ប្រជាជន​អាមេរិក​ពេលខ្លះ​បាន​ក្លាយ​ជា​ការលំបាក​ដោយ​សារ​តែ​ការនាំ​ចូល​និង​ផលិត​ច្រើន​ប្រភេទ​ពេក​។​សម្រាប់​របាយការណ៍​នា​ឆ្នាំ​នេះ​រថយន្ត​ប្រមាណ 16 លាន​គ្រឿង​បន្ថែម​ត្រូវ​បាន​លក់ដាច់​នៅក្នុង​ប្រទេស​អាមេរិក​។​វា​ជា​ចំនួន​មួយ​ដ៏​ខ្ពស់​តាំងពី​ឆ្នាំ 2006 មក​។​បើ​ទោះបីជា​យ៉ាងណា​នេះ​ក្តី​ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​កំពុង​ប្រឹងប្រែង​សមត្ថភាព​របស់​ខ្លួន​ក្នុងការ​គូស​ប្លង់​ដែល​ថ្មីៗ​និង​ចាប់អារម្មណ៍​ពី​មួយ​សម័យកាល​ទៅ​មួយ​សម័យកាល​ដើម្បី​ចាប់​យក​ទី​ផ្សារ​ដែល​ពោរពេញ​ទៅដោយ​ការប្រកួតប្រជែង​ខ្លាំង​។​ដូចនេះ​ការ​អភិវ្ឍន៍​ខ្លួន​ជា​ប្រចាំ​ទាំង​ម៉ូត​និង​រូបរាង​ម៉ូ​ដែល​ត្រូវតែមាន​ជាប្រចាំ​។​នៅក្នុង​នោះ​គេ​សង្កេតឃើញថា​មាន​ប្រភេទ​រថយន្ត 3 ប្រភេទ​ប៉ុណ្ណោះ​ហាក់ដូចជា​មិនសូវ​រវល់​នឹង​បញ្ហា​ទាំងនេះ​ហើយ​វា​ត្រូវ​បាន​គេ​វិភាគ​ថា​នឹង​ត្រូវ​បាន​លែង​ក្លាយជា​ជម្រើស​របស់​ប្រជាពលរដ្ឋ​អាមេរិក​ត​ទៅ​មុខ​ទៀត​ហើយ​។​រថយន្ត​បី​ប្រភេទ​នោះ​មានដូចជា Volvo, Suzuki និង Jaguar ដែល​វា​បាន​បញ្ជាក់​ពី​របាយការណ៍​ធ្លាក់ចុះ​នៃ​ការលក់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា​វា​នឹង​បាត់​ខ្លួន​នៅក្នុង​ឆ្នាំ 2020 ៕​
រថយន្ត Volvo
https://i1272.photobucket.com/albums/y389/domneng/Air/volvo_s60_concept_zps40d7eb50.jpg
រថយន្ត Suzuki
https://i1272.photobucket.com/albums/y389/domneng/Air/suzuki-kizashi-1-big_zps951465cd.jpg
រថយន្ត Jaguar
https://i1272.photobucket.com/albums/y389/domneng/Air/jaguar-concept-07_zps1bda2132.jpg

មតិយោបល់