ព័ត៌មានជាតិ

ដឹង​អត់ ! សាក់​ទី ៣៤ របស់ David Beckham ជា​អ្វី​?

​អតីត​តារា​បាល់ទាត់ របស់​អង់គ្លេស​កីឡាករ David Beckham បាន​បន្ត​បន្ថែម​សាក់​ជាថ្មី​មួយទៀត​ហើយ នៅ​លើ​រាងកាយ​របស់ខ្លួន នោះ​គឺ សាក់​ឈ្មោះ​មនុស្ស នោះ​គឺ​ឈ្មោះ​ប្រពន្ធ​គាត់​តែ​ម្តង​។​

​កីឡាករ David Beckham ទោះបីជា មាន​សាក់​ធំ​តូច មិនតិច​ជាង ៣០ លើ​រាងកាយ ប៉ុន្តែ​ថ្មីៗ​នេះ គា់ត់​បាន សម្រេចចិត្ត​បន្ថែម​សាក់​ថ្មី​មួយទៀត នៅលើ​ខ្នងដៃ ដោយ​បង្ហាញ​ពី​ឈ្មោះ​ប្រពន្ធ របស់ខ្លួន​។​

​សាក់​នេះដែរ​ត្រូវបាន​គេ​ដឹងថា​ជា​សាក់​ថ្មី ដែល​បង្ហាញ​នៅក្នុង​កម្មវិធី Fashion Week នៅក្នុង​ទីក្រុង ឡុង​ដ៏ កាលពី ២ ទៅ ៣ ថ្ងៃ កន្លងទៅនេះ ដែល​បង្ហាញ​ពី​សេចក្តីស្រលាញ់​របស់ខ្លួន​ជូន​ប្រពន្ធ​។ សាក់​នេះដែរ ជា​សាក់​ទី ៣៤ លើ​រាងកាយ​របស់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស ។ មុន​សាក់​នេះ​ដែរ​កីឡាករ David Beckham ក៏​បាន​សាក់ រូប​មួយ​ផ្ទាំង​ធំ លើ​ទ្រូង​ខាងស្តាំ ៕​
https://i1272.photobucket.com/albums/y389/domneng/Air/DavidBeckham2_zps88a07081.jpg
https://i1272.photobucket.com/albums/y389/domneng/Air/DavidBeckham7_zpsff0f2b6d.jpg
https://i1272.photobucket.com/albums/y389/domneng/Air/DavidBeckham3_zps720c8b44.jpg
https://i1272.photobucket.com/albums/y389/domneng/Air/DavidBeckham6_zps3007adc1.jpg
https://i1272.photobucket.com/albums/y389/domneng/Air/DavidBeckham4_zpseb92d156.jpg
https://i1272.photobucket.com/albums/y389/domneng/Air/DavidBeckham1_zps27043d77.jpg
https://i1272.photobucket.com/albums/y389/domneng/Air/DavidBeckham5_zps58437fd3.jpg

មតិយោបល់