ព័ត៌មានជាតិ

បំបែក​កំណត់ត្រា​ពិភពលោក​ព្រោះ​ឈ្នះ​ការរត់​ពាក់​ទ្រនាប់ជើង​កែង​ខ្ពស់​

Julie Plecher និង​ជាប់​នៅក្នុង​កំណត់ត្រា​ពិភពលោក ចំពោះ​វិញ្ញាសារ​រត់​រយៈ​ចំណាយ​១០០​ម៉ែត្រ​ដោយ​ពាក្យ​ស្បែកជើង​ដែល​មាន​កែង​ចោទ​ខ្លាំង ហើយ​នឹង​ប្រកាស​នៅក្នុង​ឆ្នាំ​២០១៤​ខាងមុខនេះ​។​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន softpedia ដែល​ចុះ​កាលពី​ថ្ងៃ​ទី ១៧ ខែ កញ្ញា ម្សិលមិញ​នេះ​។​
2013-09-17_222447
​នារី​វ័យក្មេង​ម្នាក់​ដែល​មាន​អាយុ​១៨​ឆ្នាំ គឺ​មាន​ជំនាញ​បំផុត​ក្នុង​ការ​រត់​ដោយ​ពាក់​ទ្រនាប់ជើង​កែង​ចោទ ហើយ​នេះ​ជា​លើក​ទី​៣​របស់​ខ្លួន​ដែល​ពាក់​ទ្រនាប់ជើង​កែង​ចោទ​មាន​កម្ពស់ ៨.៩​សងទីម៉ែត្រ ខណៈពេល​ដែល​ស្លៀក​ខ្លី​យ៉ាង​ស្រស់ស្អាត រួមជាមួយ​នឹង​ក្រ​វឹល​គុជ​ខ្យង​មួយគូរ​ផងដែរ​។ នាង​បាន​បញ្ជាក់ថា​ការ​រត់​គឺ​ចំណាយពេល ១៤,៥៣១​វិនាទី នេះ​ជា​រឿង​មួយ​គួរឲ្យ​កត់សម្គាល់​បំផុ​ត​ដែល​នាង​បានសម្រេច​។​

​នៅក្នុង​ឆ្នាំ ២០០៩ នាង​បាន​ចូលរួម​នៅក្នុង​ការប្រណាំង​មួយ​កំពុង​រត់​ដែល​មាន​ទ្រនាប់ជើង​កែង​ចោទ​កម្ពស់ ៣.៤ អ៊ី​ញ ស្មើរ​នឹង​៨.៥​សង់ទីម៉ែត្រ និង​ឈ្នះ​ចំនួន​ទឹកប្រាក់​ដ៏​សម្បើម តែ​ប្រាក់​ទាំងនេះ​ប្រើ​សម្រាប់​ការទិញ​ទំនិញ​ក្នុង​ហាង​តែប៉ុណ្ណោះ​។​
​ច្បាប់​នៃ​ការប្រកួត​នាង​ត្រូវ​ពាក់​ទ្រនាប់ជើង​កែង​កម្ពស់ ២,២៥ អ៊ីង ស្មើរ​នឹង​៧​សង់ទីម៉ែត្រ ប៉ុន្តែ​បន្ទាប់ពី​ឆ្លងកាត់​នូវ​ព្រឹត្តិការ​នេះ​នាង​នៅ​តែ​ជា​អ្នក​ទទួលបាន​ជ័យជំនះ​៕​
ទស្សនាវីដេអូឃ្លិប​ដូច​ខាង​ក្រោមនេះ​៖

មតិយោបល់