ព័ត៌មានជាតិ

រថយន្ត Lexus ២គ្រឿង បុកគ្នាពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាត និងមនុស្សរងរបួស

ភ្នំពេញ: នាវេលាម៉ោង ១០យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ អូស៊ី អាយស៊ី ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយនារីម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AH-0678 បើកបរតាមបណ្តោយផ្លូវ អូស៊ី អាយស៊ី ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនបានបត់ឆ្វេងឆ្លងផ្លូវ ខណ:ពេលបត់ដល់ពាក់កណ្តាលផ្លូវ គាប់ជួនស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក lexusRX450 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-6366 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវអូស៊ីអាយស៊ី ក្នុងទិសដៅបញ្រ្ចាសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន ខណ:ពេលមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួនមិនបង្អង់ ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ប៉ើងក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ចំណែកឯតៃកុងរថយន្តក្រឡាប់វិញ បានរងរបួស ត្រូវបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្ត LexusRX450hវិញ រងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុខាងលើ ដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់