ព័ត៌មានជាតិ

Samsung ទិញ​ក្រុមហ៊ុនព្រីន​តាមរយៈ​ទូរស័ព្ទ​ដៃរ​បស់​កាណាដា​

​សេ​អ៊ូ​ល​៖ ក្រុមហ៊ុន​អេឡិត្រូនិកយ​ក្ស​កូរ៉េ​ខាងត្បូង Samsung បានឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​កន្លងទៅនេះ​ថា ខ្លួន​បាន​យល់ព្រម​លើ​កចិក្ចព្រមព្រៀង​ទិញ​ក្រុមហ៊ុនព្រីន​តាមរយៈ​ទូរ​ស័ព្ទ​របស់​កាណាដា PrinterOn ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការជំរុញ​ទីផ្សារ​ស្មា​ត​ហ្វូន​។​

PrinterOn ជា​ក្រុមហ៊ុន​មួយ​ផ្ដល់​សេវាកម្ម និង​បង្កើត​កម្មវិធី​ទាក់ទង​នឹង​ការព្រីន​ដោយ​អនុញ្ញាត​ឲ្យ​អ្នកប្រើ​អាច​ធ្វើ​ការព្រី​ន​តាមរយៈ Wireless ពី​ស្មា​ត​ហ្វូន​ទៅកាន់​ម៉ាស៊ីន​ព្រីន បាន​យ៉ាង​ងាយស្រួល​ដែល​ចំណុច​នេះ​ហើយ​ទើប​ធ្វើឲ្យ Samsung សម្រេចចិត្ត​ទិញ ប៉ុន្តែ​តម្លៃ​នៃ​កិច្ចព្រមព្រៀង​មិន​ត្រូវ​បាន​បញ្ជាក់ឲ្យ​ដឹង​ឡើយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ជា​រៀងរាល់ឆ្នាំ ក្រុមហ៊ុន​ធំៗ ដូចជា Samsung តែងតែ​ទិញ​កូន​ក្រុមហ៊ុន​តូចៗ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​៕​
Samsung

មតិយោបល់