ក្រុមហ៊ុនផលិតវីដេអូហ្គេម Electronic Arts (EA) បានជ្រើសរើសបុគ្គលិកវ័យក្មេងរបស់ខ្លួនឲ្យឡើងកាន់តំណែងជានាយកប្រតិបត្តិថ្មី បន្ទាប់ពីនាយកប្រតិបត្តិចាស់លាឈប់អស់ជាច្រើនខែ។
យោងតាមសារព័ត៌មាន The Wall Street Journal (WSJ) បានឲ្យដឹងថា លោក Andrew Wilson វ័យ ៣៩ឆ្នាំ ជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ EA Sports ត្រូវបាន EA តែងតាំងជានាយកប្រតិបត្តិថ្មី ជំនួសលោក John Riccitiello ដែលបានលាឈប់កាលពីខែមីនា។
លោក Andrew Wilson បានចូលមកធ្វើការនៅក្នុងក្រុមហ៊ុន EA តាំងពីឆ្នាំ ២០០០ រហូតមកដល់ពេលនេះមានរយៈពេល ១៣ឆ្នាំ ហើយបើតាមការឲ្យដឹងពី EA បានឲ្យដឹងថា Wilson ជាមនុស្សម្នាក់ដែលមានទេពកោសល និងសមត្ថភាព បទពិសោធន៍គ្រប់គ្រានក្នុងការកាន់តំណែងមួយនេះ៕
មតិយោបល់