ព័ត៌មានជាតិ

ភូមា​គម្រោង​កែប្រែ​អគារ​ការិយាល័យ​កណ្តាល​ផ្លូវ​ដែក​ជាតិ​ទៅជា​សណ្ឋាគារ​ផ្តាយ​ប្រាំ​

​ក្នុង​កិច្ច​ខំ​ប្រឹងប្រែង​ដើម្បី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឡើងវិញ​ប្រទេស​ភូមា​បាន​និង​កំពុង​រៀបចំ​គម្រោង​មួយ​ដែល​នឹង​កែប្រែ​អគារ​ការិយាល័យ​កណ្តាល​របស់​អាយ​ស្ម័យ​យាន​ជាតិ​ឲ្យទៅ​ជា​សណ្ឋាគារថា្ន​ក់​អន្តរជា​តិលំ​ដាប់​ផ្កាយ​ប្រាំ​។​

​សណ្ឋាគារ​ផ្កាយ​ប្រាំ​ដែល​នឹង​ត្រូវ​សាងសង់​ហើយ​ជាមួយនឹង​បន្ទប់​ប្រមាណ​ជា 154 បន្ទប់​ជាមួយនឹង​បុគ្គលិក​ដល់​ទៅ 450 នាក់​ដើម្បី​ដំណើរការ​ហើយ​ត្រូវបាន​គេ​ប៉ាន់ស្មាន​ថា​នឹង​អាច​ទទួលបាន​ភ្ញៀវ​ជាង 350 នាក់​ក្នុង​មួយថ្ងៃ​។​

​យោង​ទៅ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​របស់​ភូមា​បានឲ្យដឹង​ថា​ប្រទេស​នេះ​មាន​សណ្ឋាគារ​សរុប​ប្រមាណ 859 កន្លែង​និង​ត្រូវជា 31,321 បន្ទប់​នៅ​ពេល​ដែល​នៅក្នុង​ទីក្រុង​យ៉ា​ហ្គូ​ន​មាន​ប្រមាណ​ជា 217 សណ្ឋាគារ​និង​ត្រូវជា 9,451 បន្ទប់​។​របាយការណ៍​ក៏បាន​និយាយ​ផងដែរ​ថា​កំណើន​ភ្ញៀវ​ទេសចរ​មាន​ប្រមាណ​ជាង​1​លាន​នាក់​នៅក្នុង​ឆ្នាំ 2012 ។​ការទស្សទាយ​របស់​អ្នកជំនាញ​ជឿជាក់ថា​កំណើន​នេះ​នឹង​បន្ត​នៅក្នុង​ឆ្នាំ 2013 ប្រហែលជា 2 លាន​នាក់​និង 3 លាន​នាក់​នៅក្នុង​ឆ្នាំ 2014 នៅពេល​ដែល​ប្រទេស​ភូមា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​អាស៊ាន​ហ្គេម Asian Game នៅក្នុង​ដំណាច់​ឆ្នាំ​នេះ​ហើយ​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មេដឹកនាំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​ផង​៕​
https://i1272.photobucket.com/albums/y389/domneng/Air/railway1_zpsfa9b119a.jpg
https://i1272.photobucket.com/albums/y389/domneng/Air/railway3_zpsb867c292.jpg
https://i1272.photobucket.com/albums/y389/domneng/Air/railway5_zps20747281.jpg
https://i1272.photobucket.com/albums/y389/domneng/Air/railway2_zps2eea8b5f.jpg
https://i1272.photobucket.com/albums/y389/domneng/Air/railway4_zpsf8fbe599.jpg

មតិយោបល់