ព័ត៌មានជាតិ

តូចចិត្តប្រពន្ធសុំលែងចង.កសម្លាប់ខ្លួន

កំពង់ធំ: ក្រោយពីលែងលះជាមួយប្រពន្ធ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនអត្តឃាតមានឈ្មោះ ចឹក ខា ភេទប្រុស អាយុ៥០ឆ្នាំ បានយកក្រមាទៅចង.កសម្លាប់ខ្លួនជាមួយ និងដើមស្វាយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ដោយសារតែតូចចិត្តដែលប្រពន្ធបានលែងលះ។

ក្រោយកើតហេតុប្រជាពលរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនមែន ហើយប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់