ចុះទម្ងន់ ២០ គីឡូក្រាម បន្ទាប់ពី ផ្តល់កំណើតឲ្យកូនកន្លះឆ្នាំ ថ្មីៗនេះនាង Imogen Thomas បានបង្ហាញរូបភាពក្តៅសាច់សារជាថ្មី។ បវរកញ្ញាប្រចាំប្រទេស វែល ឆ្នាំ ២០០៣ បានធ្វើឲ្យប្រុសៗជាច្រើនចង់ឆ្កួត ព្រោះតែបង្ហាញរាងកាយ សិចស៊ី ដោយ ននលគោក ដែលបង្ហាញលើ ទស្សនាវដ្តី Closer ។
ក្នុងរូបភាពនោះដែរ នាងគ្រាន់តែយកដៃបិទបាំងតែប៉ុណ្ណោះ ពោលគឺកាយដណ្តបមេឃ ។ អតីតមិត្តស្រីកីឡាករ Giggs ក្លិបបិសាចក្រហម បានផ្តល់កំណើតឲ្យកូនខ្លួនឈ្មោះ Ariana កាលពីខែ កុម្ភៈ កន្លងទៅ តែសម្រស់របស់នាង នៅតែឆើតឆាយ មិនចាញ់តារាផ្សេងៗឡើយ។
ជាមួយនឹងរាងកាយដ៏ស្រស់សោភា តារាវ័យ ៣០ ឆ្នាំរូបនេះ បានចែកចាយព័ត៌មានជូនស្ត្រីទាំងឡាយថា ដើម្បីឲ្យមានរាងស្អាត ក្រោយសម្រាលកូនរួច យើងត្រូវបំពេញ ការតមអាហារ និង ហាត់ប្រាណជាប្រចាំ ។ នាងបានបន្ថែមទៀតថា នាងមានការលំបាកខ្លាំងណាស់ ដើម្បី ឲ្យស្រក់ទម្ងន់ ២០ គីឡូក្រាម។
ក្រោយពីមានរឿងអាស្រូវជាច្រើនជាមួយនឹងកីឡាករ បាល់ទាត់ Ryan Giggs នាង Imogen Thomas បានស្វែងរកគូស្នេហ៍ ដែលជាអ្នកជំនួញ Adam Hosley និងទទួលបានកូនស្រីរូមគ្នាឈ្មោះ Ariana ហើយអ្នកម្តាយដ៏សិចស៊ីនេះ កំពុងសុបិន្ត ស្លៀកឈុតរៀបមង្គលការ៕
https://i1272.photobucket.com/albums/y389/domneng/Air/ImogenThomas2_zps47bf89f5.jpg
https://i1272.photobucket.com/albums/y389/domneng/Air/ImogenThomas3_zps8ecb4ded.jpg
មតិយោបល់