ព័ត៌មានជាតិ

តម្លៃ​ផ្ទះ​បន្ត​កើនឡើង​ជា​លំដាប់​

​តម្លៃ​ផ្ទះ​ថ្មី និង​ផ្ទះ​ដែល​មាន​គេ​នៅ​រួចហើយ នៅក្នុង​ប្រទេស​ចិន​បាន​បន្ត​កើនឡើង នា​ខែ​សីហា​កន្លងទៅ​។ បើ​យោង​តាម​ទិន្នន័យ​ជា​ផ្លូវ​របស់​ចិន បានឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ក្នុង​ចំណោម​ទីក្រុង​ធំៗ​ទាំង ៧៧​របស់​ចិន មាន ៦៦​ទីក្រុង ដែល​មាន​តម្លៃ​ផ្ទះ​កើនឡើង​ជា​លំដាប់​ពី​មួយ​ខែ​ទៅ​មួយ​ខែ ដែល​នៅ​ក្នុង​នោះ​កាលពី​ខែ​កក្កដា កើនឡើង ៦២​ភាគរយ នេះ​បើ​យោង​តាម​ស្ថិតិ​ជា​ផ្លូវការ​ចិន​បាន​ប្រកាស​។​

​នៅក្នុង​របាយការណ៍​បាន​បញ្ជាក់​ឲ្យដឹងថា តម្លៃ​ផ្ទះ​ថ្មី និង​ផ្ទះ​ដែល​ប្រើ​រួច គឺ​កើនឡើង​ដូច​គ្នា​នៅ​ចន្លោះ​ខែកក្កដា​-​សីហា​។​

​នៅក្នុង​ទីក្រុង​ធំៗ​របស់​ចិន មានដូចជា ប៉េកាំង សៀង​ហៃ ហ្គាំង​ចូ​វ និង​សិន​សៀន តម្លៃ​ផ្ទះ​ថ្មី​បាន​កើនឡើង​ពី ១៨​ទៅ ២០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​រយៈពេល​ដូចគ្នា​។​

​អត្រាកំណើត​ជា​មធ្យម​ក្នុង​ចន្លោះ​ពី​មួយ​ខែ​ទៅ​មួយ​មាន​ចំនួន ០,៨​ភាគរយ ដែល​ជា​តួលេខ​មួយ​បញ្ជាក់​ថា តម្លៃ​ផ្ទះ​ពិតជា​កើនឡើង​ខ្ពស់​៕

china-house-price

មតិយោបល់