ព័ត៌មានជាតិ

សេ១២៥បើកលឿនជ្រុលបុកជាមួយរថយន្ត ស្លាប់នៅកន្លែង រថយន្តបើកគេចបាត់

ភ្នំពេញ: បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង ក្នុងសភាពបែកគ្រលៀន បែកភ្នែក តែដោយសារក្រុមគ្រួសារមិនអស់ចិត្ត ដូចជាស្តែងៗពេក ឲ្យរថយន្តគ្លីនិកដឹកយកទៅមន្ទីពេទ្យដើម្បីសង្រ្គោះ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះខាងលើឈ្មោះ ស៊ុង គឹមស្រៀង ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិទែន ឃុំដើមឫស្ស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល1C-5372 ក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចខាងលើ បានជ្រុលទៅបុកពីក្រោយ រថយន្តមួយគ្រឿង មិនចាំម៉ាក ទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ម្នាក់ឯង រថយន្តបានរត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ដោយសារសាច់ញាតិមិនអស់ចិត្ត ដឹកយកទៅមន្ទីដើម្បីសង្រ្គោះតែអកុសល្យជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕

មតិយោបល់