ព័ត៌មានជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់​សន្យាថា​នឹង​មិន​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទេ​

​ទីក្រុង​វ៉ា​ស៊ិន​តោន ( 18/09/13 ) : លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani កាលពី​ថ្ងៃ​ពុធ​នេះ​បាន​ប្រាប់​ទៅ​ប្រព័ន្ធ​សារព័ត៌មាន​របស់​អាមេរិក​ថា​រដ្ឋបាល​របស់​លោក​នឹង​មិន​ដែល​ព្យាយាម​កសាង​និង​អភិវឌ្ឍ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទេ​ហើយ​លោក​ជឿជាក់​ថា​ប្រទេស​អ៊ីរ៉ង់​មាន​សិទ្ធ​ពេញលេញ​ក្នុង​ការចចារ​ពិភាក្សា​គ្នា​ជាមួយ​ប្រទេស​លោកខាងលិច​លើ​បញ្ហា​កម្មវិធី​អា​តូ​មិក​។​
iran_hassan_rouhani_nuclear_talks_2005_deal_chirac
​លោក Rouhani បានប្រកាស​បែបនេះ​នៅក្នុង​ជំនួប​សម្ភាស​ជាមួយ​នឹង​កាសែត NBC ។​គេ​បាន​និយាយ​ថា​ការប្រកាស​បែប​នេះ​គឺជា​ការ​ប្រតិកម្ម​ឆ្លើយតប​របស់​លោក​ទៅ​នឹង​លោក​ប្រធានាធិបតី​អាមេរិក​អូ​បា​ម៉ា​ដែល​ធ្លាប់បាន​ផ្ញើរ​សំបុត្រ​មួយ​ច្បាប់​ក្នុង​ការចូលរួម​អបអរ​ការ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​របស់លោក Rouhani ។​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​អាទិត្យ​មុន​ជាមួយនឹង​កិច្ច​សម្ភាស​រវាង​លោក​អូ​បា​ម៉ា​និង​កាសែត ABC News លោក​បាន​មាន​ប្រសា​ស​ថា​លោក​និង​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ធ្លាប់បាន​ផ្ញើរ​សំបុត្រ​ផ្លាស់ប្តូរ​យោបល់​និង​យោគយល់​គ្នា​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​៕​

មតិយោបល់