នៅថ្ងៃទី២០នេះ ក្រុមហ៊ុន Apple បានដាក់លក់ iPhone 5S និង iPhone 5C ជាផ្លូវការនៅលើទីផ្សារ៩ប្រទេស។ ដោយឡែក GoldenGenie ជាក្រុមហ៊ុននូវរបស់ដែលមានតម្លៃខ្ពស់ និងទំនើបក៏បានដាក់លក់ iPhone 5S ផងដែរ។
GoldenGenie ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនដែលមានជំនាញខាងផលិតនូវឧបរណ៍ធម្មតាឲ្យទៅជារបស់មានតម្លៃខ្ពស់ ជាក់ស្ដែងនៅពេលនេះ GoldenGenie បានផលិតនូវ iPhone 5S ដែលធ្វើអំពីមាស ព្រមទាំងដាក់លក់ក្នុងតម្លៃ ៤៤០០ដុល្លារអាមេរិក។
វាមិនមែនជារឿងអ្វីដែលចម្លែកនោះទេ ព្រោះថា នៅមុននេះ GoldenGenie បានផលិត HTC One អំពីមាសដែលមានលក់ក្នុងតម្លៃ ២៩០០ទៅ៣២០០ដុល្លារអាមេរិក៕
ប្រភព៖ GoldenGenie
មតិយោបល់