ព័ត៌មានសិល្បៈ និងកម្សាន្ត

ហត់​នឿយ ជា​បទ​ចម្រៀង​កម្សត់​ប្រចាំ​សប្តាហ៍​

​សម្រាប់​មនុស្ស​ដែល​រងចាំ​ស្នេហា មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ពាក្យ​ថា​ស្នេហា​មួយ​ម៉ាត់ គឺ​លាយឡំ​ភាពសប្បាយ យំ​សើច បញ្ចូល​គ្នា តែ​កុំ​ភ្លេច​ជ្រែងជើង​ទប់​នៅពេលដែល​ស្នេហា​ជំពប់​ដួល ។ អ្វីៗ​នៅលើ​លោក តែងតែ​ដើរ​ស្របគ្នា​ពីរៗ មាន​ម្ខាង អន់ ម្ខាង​ទៀត​ល្អ ហើយ​មួយ​អាក្រក់ មួយទៀត ល្អ ឬ​ខ្មៅ​គូស ល្អ​គូ​អាក្រក់ វា​ជៀស​មិន​ផុត ។ ដោយឡែក​រឿង​ស្នេហា​វិញ វា​ក៏​ដូចគ្នានេះដែរ នៅពេលដែល​យើង​ស្រលាញ់​គេ​ស្មោះ ទោះ​ដឹងថា​គេ​ក្បត់ នៅតែ​រងចាំ លើក​ទោស​ឲ្យ​ជាញយ ៗ​បន់​ឲ្យតែ​គេ​វិលវិញ និង​សាង​ថ្នាល​ស្នេហា​សារជាថ្មី ។​ជាក់ស្តែង​សម្រាប់​មនុស្ស​ដែល​ហត់នឿយ នឹង​រឿង​ស្នេហា ស្ថិត​នៅក្នុង​អត្ថន័យ បទ​ចម្រៀង ក្រោម​ចំណងជើង​ថា “​ហត់​នឿយ​” ជា​បទ​កម្សត់​ប្រចាំ​សប្តាហ៍​ស្ថិតក្នុង​មាតិកា​របស់​គេហទំព័រ ដំណឹង ដែល​ច្រៀង​ដោយ​កញ្ញា មាស សុខ​សោភា ។​បទ​នេះ​ដែរ​ស្តែង​ឲ្យឃើញថា មនុស្ស​ស្រី​ម្នាក់ ហត់​នឿយ ចំពោះ​ទង្វើរ​ដដែលៗ និង​ហត់នឿយ​រងចាំ​ភាព​ក្បត់​របស់​បុរស​ម្នាក់​។​
2013-09-21_084619
​ចង់ដឹងថា កម្សត់​ដល់ក បង្ហូរ ទឹកភ្នែក​ប៉ុណ្ណា និង​ហត់នឿយ​ប៉ុណ្ណា តោះ ! ទស្សនា និង​សញ្ជឹងគិត​អត្ថន័យ​ទាំងអស់គ្នា ដូចខាងក្រោម​នេះ​៖

មតិយោបល់