ព័ត៌មានជាតិ

កូន​គោ​ក្បាល​ពីរ​បាន​កើត​នៅក្នុង​កសិដ្ឋាន​មួយ​ក​នៃ​តំបន់ Oregon អាមេរិក​

​បើ​យោង​តាម​ប្រភពព័ត៌មាន Softpedia ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២០​ខែ​កញ្ញា​ឆ្នាំ ២០១៣ បានឲ្យដឹងថា មាន​ភាព​ភ្ញាក់ផ្អើល​មួយ​កើតមានឡើង ខណៈពេល​ដែល​មាន​កូន​គោ​មួយ​ក្បាល​កើត​មក​មាន​ក្បាល​ពីរ នៅក្នុង​កសិដ្ឋាន​មួយកន្លែង​នៃ​តំបន់ Oregon សហរដ្ឋអាមេរិក​។​
Calf-with-Two-Heads-Born-on-Farm-in-Oregon
​កូន​គោ​ក្បាល​ពីរ​នេះ​បានកើត​នៅក្នុង​កសិដ្ឋាន​របស់​អ្នកស្រី Heidi Kirschbaum កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ តែ​ជា​អកុសល​បន្ទាប់ពី​កើត​មក​មិន​បាន​ប៉ុន្មាន​ផង​វា​ក៏​ស្លាប់​ទៅ​វិញ ។ Kirschbaum ដែល​មាន​អាយុ ៣១​ឆ្នាំ​បាន​រស់នៅ​កសិដ្ឋាន​ជាមួយ​ឪពុកម្តាយ និង​កូន​របស់​អ្នកស្រី ហើយ​អ្នកស្រី​មាន​គម្រោង​បរិច្ចាគ​កូន​គោ​ក្បាល​ពីរ​នេះ​ទៅ​គ្លីនិក​ពេទ្យសត្វ​មួយកន្លែង​។​
Kirschbaum បាន​និយាយថា វា​មិន​គួរឲ្យ​ជឿ​សោះ​ដែល​មាន​បាតុភូត​ដ៏​កម្រ​នេះ​កើតឡើង​នៅលើ​កសិដ្ឋាន​របស់គាត់ ព្រោះ​នៅក្នុង​កសិដ្ឋាន​មួយ​នោះ​កំពុងតែ​មាន​គោ​តិច​ផង​៕

មតិយោបល់