ព័ត៌មានជាតិ

អាហ្វ្រិក​ខាងត្បូង គ្រោង​ហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

​រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​មាន​គម្រោង​អនុម័ត​ច្បាប់​ថ្មី លើ​ការហាមឃាត់​ការឃោសនា​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដើម្បី​សុខភាព​ថ្នាក់ជាតិ​។ នេះ​បើ​យោង​តាម​ការឲ្យដឹងជា​ផ្លូវការ​មួយ​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ​។​

​រដ្ឋមន្ត្រី​តំណាង​ឲ្យ​រដ្ឋាភិបាល​បា​ន​និយាយថា សេចក្ដីព្រាងច្បាប់​នេះ​គឺ​ចង់​កាត់បន្ថយ​ការស្លាប់​ដោយសា​រគ្រឿង​ស្រវឹង និង​ការបន្ថយ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​សាធារណៈ​ក្នុង​ការលើកកម្ពស់​មនុស្ស​ឲ្យ​សេព​គ្រឿង​ស្រវឹង​។ និយាយ​ជា​រួម​គឺ​កាត់​បន្ថយ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងឡាយណា ដែល​លើកកម្ពស់​មនុស្ស​ឲ្យ​សេព​គ្រឿង​ស្រវឹង ដូចជា​ផ្ដល់​ជួន​រង្វាន់​ជា​ដើម​។​

​រដ្ឋាភិបាល​បាន​មើលឃើញ​ពី​ផលប៉ះពាល់ និង​ចំណុច​អវិជ្ជមាន​ជាច្រើន​មក​បណ្ដាល​មក​ពី​ជាតិ​អាល់​កុល ដែល​បាន​ប៉ះពាល់​ដល់​បុគ្គលិក គ្រួសារ សង្គម សហគមន៍ ប្រទេសជាតិ​។​

​រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា មូលហេតុ​នាំឲ្យ​ចេញ​សេចក្ដីព្រាងច្បា​ប់​នេះ ដោយសារ​តែ​ការប្រើប្រាស់​ជាតិ​អាល់កុល​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​មាន​តួលេខ​ខ្ពស់ ជាពិសេស​ចំនួន​អ្នកស្លាប់ និង​អ្នកជំងឺ​ដែល​កើតឡើង​ពី​ជាតិ​អាល់កុល​មាន​ច្រើន​ករណី ជា​ពិសេស​អំពើ​ហិង្សា ឧក្រិដ្ឋកម្ម គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​។​

​ស្រា​ជា​ឃាតករ​សាហាវ និង​ធំ​បំផុត​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយយោង​តាម​របាយការណ៍​បានបញ្ជាក់​ថា មាន​មនុស្ស​ស្លាប់​ជា​រៀងរាល់ថ្ងៃ ១០០​នាក់ ដោយសារ​តែ​គ្រឿង​ស្រវឹង​៕

Beer

មតិយោបល់