ព័ត៌មានជាតិ

លំ​ហាត់ប្រាណ​ប្រាំ​យ៉ាង​នៅក្នុង​ការិយាល័យ​

​ជា​ធម្មតា​នៅពេល​ដែល​អ្នក​អង្គុយ​ធ្វើការ​យូរ​ប្រាកដជា​មាន​ការ រោយ​ចង្កេះ រោយ​ខ្នង​ជា​មិន​ខាន ដូច្នេះ​ហើយ​ដើម្បី​កាត់បន្ថយ​នូវ​បញ្ហា​ទាំងនោះ អ្នក​គួរតែ​ធ្វើការ​ហាត់ប្រាណ​៥​យ៉ាង​ជា​ប្រចាំ​។​
១. ពត់​ដៃ​ទាំង​ពីរ​ឡើង​លើ​
​ចលនា​នេះ​ជា​វិធីសាស្ត្រ​មួយ​ដ៏​ប្រសើរ​ដែល​អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង​របស់​អ្នក ឲ្យមាន​ភាព​ធូរស្រាល​ឡើងវិញ​។​
https://i1272.photobucket.com/albums/y389/domneng/Air/Exercise1_zps595e8759.jpg
២. ទាញ​ជង្គង់​មក​ផ្អិប​ដើមទ្រូង​
​ការធ្វើ​បែប​នេះ​យឺតៗ​ក្នុង​កំឡុង​ពេល​តែ​អង្គុយ​ធ្វើកា​រងារ និង​ការដើរ​ជុំវិញ​បន្ទប់​ធ្វើឲ្យ​សម្ពាត​ឈាម​របស់​អ្នក​រត់​បាន​ស្រួល​។​
https://i1272.photobucket.com/albums/y389/domneng/Air/Exercise2_zpsa292558b.jpg
៣. ប្រើ​តុ​សម្រាប់​បញ្ចេញ​កំលាំង​
​ការប្រើប្រាស់​តុ​ដើម្បី​ធ្វើជា​កន្លែង​សម្រាប់​ហាត់ប្រាណ ដោយ​យក​ដៃ​ច្រត់​ទៅ​លើ​ផ្ទៃ​តុ ហើយ​ចាប់ផ្តើម​អា​វង់​រហូតដល់​ចេញ​ញើស ពេល​នោះ​អ្នកនឹង​ទទួល​អារម្មណ៍​ថា​ស្រួលខ្លួន​។​
https://i1272.photobucket.com/albums/y389/domneng/Air/Exercise3_zps870f4acb.jpg
៤.​ឈរ​ហាត់​នៅនឹងកន្លែង​
​លោក​អ្នក​គ្រាន់តែ​ធ្វើ​កាយវិកា​ដើរ​នៅ​ហ្នឹង​មួយកន្លែង ឬ​ក៏​បង្កើត​ចលនា​តាម​ក្បាច់​រាំ​ក៏​អាច​ធ្វើ​តាម​រាងកាយ​របស់​អ្នក​មាន​រឹងមាំ​ផងដែរ​។​
https://i1272.photobucket.com/albums/y389/domneng/Air/Exercise4_zps91d63603.jpg
៥. ការហាត់​ជាមួយនឹង​បាល់​
​ការហាត់​បែបនេះ​ងាយស្រួល​ក្នុង​ការអនុវត្ត និង​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់​។ ប្រសិនបើ​អ្នក​មិន​ចង់​ឭ​សម្លេង​ខ្លាំងៗ នាំ​ឲ្យ​រំខាន​ដល់​អ្នក​ដ៏​ទៃ អ្នក​អាច​អនុវត្ត​ដោយ​គ្រាន់តែ​អង្គុយ​នៅលើ​បាល់ ហើយ​ញាក់​ចង្កេះ​តិចៗ​ក៏បាន​៕
https://i1272.photobucket.com/albums/y389/domneng/Air/Exercise5_zps9a0e465e.jpg

មតិយោបល់