(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានព្រមានពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយបញ្ជាក់ពីការបារម្ភពីស្ថានភាពសន្តិសុខនៅទីនោះ។
«វាអាចនឹងមានការស្អប់ ឬការរើសអើងប្រឆាំងជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិក ហើយពលរដ្ឋអាស៊ីអាចនឹងប្រឈមមុខនឹងការវាយប្រហារ ដែលបង្កឡើងដោយការរើសអើង ដែលនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពពលរដ្ឋចិន»។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ គេហទំព័ររបស់ស្ថានទូតចិននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។
បើតាមស្ថានទូតចិន និស្សិត និងអ្នកធ្វើការជាជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលងាយរងគ្រោះជាងគេ៕
ប្រភព៖ Reuters
មតិយោបល់