ភ្នំពេញ៖ តារាសម្តែង នាង វណ្ណ ម៉ូនីកា ដែលមានបញ្ហាបែកផ្កាភ្លើង នៅលើទំព័រហ្វេសប៊ុក ទាក់ទងទៅនឹងរឿងជនអនាមិកម្នាក់ បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ធ្វើការវាយប្រហារទៅលើរូបនាង តាមរយៈការមួលបង្កាច់ កាត់តរូបភាពអាក្រាត និង ជេប្រទិចផ្តាសា ទៅលើរូបនាង ធ្វើឲ្យតារារូបនេះ ក្តៅចុងច្រមុះឈួល ។ ខណៈជាមួយនឹងគ្នានេះដែរ នាងបាន ប្រកាសក្តែងៗថា អ្នកដែលនៅពីក្រោយខ្នងនៃគណនីហ្វេសប៊ុកអនាមិក ឬ ហ្វេកអាខោន ឈ្មោះ Sophea So ជាមនុស្សខ្ទើយម្នាក់តែប៉ុណ្ណោះ ។
វណ្ណ ម៉ូនីកា តារាសម្តែងដែលមានកេរ្តិ៍ឈ្មោះគួរសម ក្នុងពិភពសិល្បៈ ថ្មីៗនេះបានទទួលរងនូវរឿងដ៏ឈឺចាប់មួយ និងជារឿងបំផ្លាញកេរ្តិ៍ឈ្មោះនាង ដោយត្រូវបាន ម្ចាស់គណនីហ្វេសប៊ុក Sophea So ធ្វើការវាយប្រហារ និងចែកចាយ ដោយកាត់តរូបភាពអាក្រាតរបស់នាង នៅលើទំព័រហ្វេសប៊ុក ។
ទាក់ទិននឹងរឿងនេះដែរ វណ្ណ ម៉ូនីកា បានធ្វើការអះអាងមុខអ្នកកាសែតភ្នំពេញប៉ុស្តិ៍ កោះសន្តិភាព និង ដំណឹង ថា «រូបអាក្រាតដែលគេកាត់តនោះ មិនមែនជារូបរបស់នាងនោះទេ» ។ នាងបានបន្តថា រូបភាពនេះ ត្រូវបានជនអគតិខួរក្បាលសត្វ ធ្វើការកាត់ត ដោយយករូបភាពអាក្រាតផ្សេង ដោយកាត់តបញ្ចូលក្បាលរបស់នាងតែប៉ុណ្ណោះ ។ អ្នកដែលកាត់ត និងបង្ហោះនៅលើ ហ្វេកអាខោន ឈ្មោះ Sophea So ជាមនុស្សខ្ទើយម្នាក់តែប៉ុណ្ណោះ ដែលខ្ញុំបានស្គាល់យ៉ាងច្បាស់ថា គេឈ្មោះ គឹម សាន ដោយខ្ញុំមានទាំងភស្តុតាង និងរូបភាពគេជាក់ស្តែងទៀតផង ដោយប្រើប្រាស់នៅលើ Line ។ បើទោះបីជាយ៉ាងនេះក្តី វណ្ណ ម៉ូនីកា មិនបានអូសបន្លាយរឿងនេះ ឲ្យជាប់ទាក់ទងទៅនឹង អតីតសង្សារ ឡើយ តែនាង គ្រោងនឹងប្តឹងម្តងទៀត ជាមួយនឹងរឿងទីពីរនេះ ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីវែកមុខ ជនអគតិរូបនេះ ដោយចាត់ការតាមនីតិវិធី ។ដោយឡែក ខាងម្ចាស់គណនី ដែលនាងអះអាងថា ពិតជាបង្ហោះរូបអាក្រាតនាង យើងមិនអាចសុំការបំភ្លឹបានទេ ដោយគ្មានបណ្តាញទាកទង ។
ជាមួយនឹងរឿងចាស់ថា លោក វ៉ាត លីម៉េង គម្រាមនាងបង្ហោះរូបស្រាតនោះ ស្រីស្រស់រូបនេះថា វានឹងដំណើរការឆាប់ៗសារជាថ្មី បន្ទាប់ពីនាងរវល់ជាមួយនឹង បញ្ហាគ្រួសារ ពោលគឺ ម្តាយរបស់នាង ឈឺធ្ងន់ធ្ងរ ៕
អ្នកដែលប្រើប្រាស់ ហ្វេកអាខោន ឈ្មោះ Sophea So ធាតុពិតឈ្មោះ គឹម សាន (ការអះអាងរបស់ វណ្ណ ម៉ូនីកា)
មតិយោបល់