ព័ត៌មានជាតិ

ពស់​មួយ​ក្បាល​ពន្យារ​ពេល​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរ Qantas

​យោង​តាមប្រភពព័ត៌មានរបស់ bigpondnews ចុះនៅថ្ងៃទី ២៣ ខែ កញ្ញា​នេះ​បាន​ឲ្យដឹងថា​ពស់​មួយ​ក្បាល​ដ៏​តូច​ត្រូវបាន​គេ​រកឃើញ​នៅលើ​យន្តហោះ​ដឹក​អ្នកដំណើរ​មួយ​របស់​ក្រុមហ៊ុន Qantas និង​បាន​ធ្វើឲ្យ​មាន​ការពន្យាពេល​ហោះហើររ​ហូ​តដល់​មួយ​យប់​សម្រាប់​អ្នកដំណើរ​រាប់រយ​នាក់​ឲ្យ​ជាប់​ដំណើរ​នៅ​អាកាសយានដ្ឋាន ស៊ីដ​នី ពេញ​មួយ​យប់​។​

​ការហោះហើរ​ដែល​នឹង​ត្រូវ​ចាក​ចេញពី​ទីក្រុង​ស៊ីដនី​ទៅ​កាន់​ទីក្រុង Tokyo តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍ Qantas ត្រូវបាន​ពន្យារពេល​ពេញ​មួយ​យប់​នៅក្នុង​ទីក្រុង ស៊ីដ​នី​ក្រោយ​ការរកឃើញ​ថា​មានព​ស់​មួយ​ក្បាល​ប្រវែង 20 សង់ទីម៉ែត្រ​នៅលើ​យន្តហោះ​។​ជើងយន្តហោះ​ថ្មី​ដែល​ត្រូវ​ដាក់​ជំនួស​ទៅ​ថ្ងៃ​ច័ន្ទ​ព្រឹក​មិញ​ម៉ោង 10 និង 15 នាទី​វិញ​។​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ថា​ពស់​នេះ​មាន​ប្រភព​មកពីណា​ហើយ​ចូល​មក​តាម​ណា​នោះទេ​៕​
Qantas-Airlines

Mandarin rat snake Qantas flight

មតិយោបល់